ជាង១ឆ្នាំហើយ ដែលដំណឹងអាស្រូវស្នេហារវាងគូស្នេហ៍ យ៉ែម សំអូន នឹងយ៉ាន លីនដា ត្រូវបានបែកធ្លាយយ៉ាងកក្រើកពេញពិភពសិល្បៈ។ ក្នុងគម្រប់មួយឆ្នាំពេញនេះយ៉ាន លីនដា បានទម្លាយរឿងរ៉ាវឈឺចាប់មួយចំនួន ដែលឈានដល់ការលែងលះ រួមទាំងការព្រមានអតីតស្វាមី ឲ្យបញ្ចប់ការនិយាយមិនល្អពីនាងប្រាប់អ្នករួមអាជីព ។

ប្រតិកម្មនេះ បានកើតឡើងតបនឹងការទាមទារ របស់លោក យ៉ែម សំអូន ដែលកន្លងមកបានទទូចសុំកុំឲ្យអតីតភរិយាហែករឿងអាក្រក់របស់ខ្លួន និងសុំឲ្យអ្នកនាងធ្វើខ្លួនស្ងប់ស្ងាត់កុំត្រចៀក-ស ឆាប់ជឿពាក្យគេនោះ ។ នាងបានលើកឡើងនូវរឿងអាស្រូវកាន់តែច្រើន ដែលបង្ហាញថា លោកយ៉ែម សំអូន ល្អតែពាក្យសម្ដីជាសាធារណៈ តែការពិតជាមនុស្សដែលពោរពេញដោយទង្វើស្មោគគ្រោក ។

អ្នកនាងយ៉ាន លីនដា និយាយថា ក្រោយបែកបាក់ អ្នកនាងមិនបានទាមទារសុំចំណែកប្រាក់ ដែលខ្លួនប្រឹងរកប្រមាណ៥០ភាគរយ ដើម្បីទុកសម្រាប់ផ្គត់ផ្គង់ដល់កូនស្រីនៅក្រោមបន្ទុកផង ។

អ្នកនាងថា អ្វីដែលអ្នកនាងលើកឡើងជាថ្មី គឺបណ្ដាលមកពីលោកយ៉ែម សំអូន ដើរបរិហារកេរ្តិ៍ចំពោះអ្នកនាង ដោយយកល្អខ្លួនឯង ដោយមិនមែនបណ្ដាលមកពីអ្នកនាងជឿសម្ដីគេ ដោយមិនពិចារណានោះទេ ។

អ្នកនាងថា អ្វីដែលអ្នកនាងរំលេចជាថ្មី មិនមែនដើម្បីចង់បានប្រជាប្រិយភាពនៅលើហ្វេសប៊ុក ដូចការចោទប្រកាន់របស់លោកយ៉ែមសំអូននោះទេផ្ទុយទៅវិញគឺដើម្បីយុត្តិធម៌។អ្នកនាងនៅតែធានាអះអាងថាអ្វីដែលខ្លួនចោទប្រកាន់ចំពោះលោកយ៉ែមសំអូនគឺជាការពិតដោយអ្នកនាងខ្លួនមានភស្ដុតាងបញ្ជាក់យ៉ាងច្បាស់នោះផងប្រសិនបើលោកយ៉ែមសំអូននៅតែមិនទទួលស្គាល់ការពិតហើយបន្តនិយាយយកល្អថាអ្នកនាងចោទប្រកាន់។

អ្វីដែលនាងសង្កត់ធ្ងន់នៅពីក្រោយមូលហេតុនៃការលែងលះព្រោះតែយ៉ែម សំអូនជាមនុស្សគ្មានទំនួលខុសត្រូវពិសេសការខ្វែងគំនិតក្នុងការមកមើលថែកូនស្រី។ ក្នុងនោះសូម្បីតែរឿងលោកយ៉ែមសំអូនពាក់ព័ន្ធជាមួយមនុស្សប្រុសក្នុងផ្លូវស្នេហានិងបានវាយតប់អ្នកនាងជាប្រពន្ធរហូតបង្ករបួសស្នាមគឺអ្នកនាងសុទ្ធតែមានភស្ដុតាង។អ្នកនាងព្រមានថាបើខ្លួនធ្វើខុសសូមទទួលយកទៅកុំប្រកែកដោះសារ អ្វីដែលនាងចង់បានគឺសេចក្តីសុខជាមួយកូនស្រីដែលសូម្បីតែទ្រព្យដែលជារបស់រួមដែលនាងត្រូវបានស្មើគ្នាក៏នាងមិនបាននៅឡើយ។ នាងព្រមានបន្ថែមថា នឹងបន្តទាមទារចំណែកនោះប្រសិនបើដំណឹងបរិហាកេរនាងមិនបានបញ្ចប់។

អ្នកនាងយ៉ានលីនដាបញ្ជាក់ថាខ្លួនអត់ធ្មត់អស់រយៈពេល១៤ឆ្នាំគឺគ្រប់គ្រាន់ហើយក្នុងការរួមរស់ជាមួយលោកយ៉ែមសំអូនហើយអ្នកនាងក៏យល់ថាខ្លួនឯងគិតត្រូវផងដែរដែលសុខចិត្តឈប់ឲ្យមនុស្សកំណាចមនុស្សផិតក្បត់និងបុរសគ្មានការទទួលខុសត្រូវដូចលោកយ៉ែមសំអូនត្រួតត្រាជីវិតតទៅទៀត។

ក្រៅពីការព្រមាននាងក៏ថ្លែងអំណរគុណចំពោះអ្នកគាំទ្រ អ្នករួមអាជីពដែលតែងលើកទឹកចិត្តនាងគ្រាមានបញ្ហា ហើយនាងនឹងបន្តការងារាសិល្បៈជាថ្មីក្រោយពេលនាងសម្រួលអារម្មណ៍បានដូចមុន ។ នាងរំពឹងថាការបកស្រាយរបស់ខ្លួននឹងធ្វើឲ្យមហាជនកាន់តែច្បាស់និងធ្វើឲ្យអតីតស្វាមីបញ្ចប់ការបរិហារមិនល្អចំពោះខ្លួន។

ទោះជាយ៉ាងណាក្តីជុំវិញការចេញវីដេអូខ្លីលើកដំបូងរបស់យ៉ាន លីនដានេះគេនៅមិនទាន់អាចរកការបកស្រាយបានពីលោកយ៉ែមសំអូននៅឡើយទេ។

គួរបញ្ជាក់ដែរថារឿងទំនាស់ក្នុងគ្រួសាររបស់គូជីវិតអ្នកសិល្បៈដូចគ្នាគឺលោកយ៉ែមសំអូននិងនាងយ៉ានលីនដាបានបែកធ្លាយកាលពីដើមខែឧសភាឆ្នាំ២០១៥រហូតធ្វើឲ្យនាងយ៉ានលីនដាប្រកាសសុំលែងលះជាមួយស្វាមីដែលបានប្រើប្រាស់អំពើហិង្សារួមទាំងមិនបានភាពកក់ក្តៅសម្រាប់នាងនិងកូន៕

yan linda 001

 

យ៉ាន លីនដា មូលហេតុនៃការលែងលះព្រោះតែយ៉ែម សំអូនជាមនុស្សគ្មានទំនួលខុស

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់