យន្តហោះដឹកក្រុមកីឡាករ ប្រេហ្ស៊ីល ត្រូវបានបាត់ដំណឹងក្នុង ដែនអាកាសកូឡុំប៊ីនោះ ត្រូវបានអាជ្ញាធរកូឡុំប៊ីបញ្ជាក់ថា​ បានធ្លាក់បាត់ទៅហើយ ប៉ុន្តែសម្រាប់ជោគវាសនាអ្នកជិះនៅលើនោះទាំង ៧២នាក់ ប៉ុន្តែនៅពេលនេះត្រូវបានអាជ្ញាធរអះអាងថា បានធ្លាក់នៅក្បែរទីក្រុង Medellin។ យន្តហោះខាងលើនេះ បានធ្វើដំណើរពីប្រទេសប្រេស៊ីល សំដៅទៅអាកាសយានដ្ឋាន Medellin នៃប្រទេសកូឡុំប៊ី ដែលនៅលើនោះដឹកក្រុមកីឡាករបាល់ទាត់ឈ្មោះ Chapecoense ទៅចូលរួមលេង​ក្នុងកម្មវិធីប្រកួត Copa Sudamerica វគ្គបញ្ចប់ជាមួយនឹងក្រុម Atletico Nacional នៅទីក្រុង Medellin នៃប្រទេសកូឡុំប៊ី ដែលគ្រោងប្រារព្ធឡើងនៅថ្ងៃពុធ សប្តាហ៍នេះ។បន្ទាប់ពីអភិបាលក្រុង Medellin របស់ប្រទេសកូឡុំប៊ីលោក Federico Gutierrez បានប្រាប់សារព័ត៌​មានក្នុងស្រុកថា យន្តហោះដឹកក្រុមកីឡាករ បាល់ទាត់ប្រេស៊ីលនោះ មានអ្នកជិះសរុបទាំងពីឡុត សហសេវិក និងកីឡាករសរុប៨១នាក់ ហើយវាអាចមានមនុស្សនៅរស់រាន្តមានជីវិត ប៉ុន្តែ​នៅពេលនេះត្រូវបានអាជ្ញាធររាយការណ៍ថា យ៉ាងតិចមានមនុស្ស៦នាក់នៅមានជីវិត បន្ទាប់ពីរកឃើញនៅក្បែរកន្លែងធ្លាក់។

សម្រាប់ក្រុមសង្គ្រោះកំពុងបំពេញប្រតិបត្តិការនៅកន្លែងកើតហេតុ ដែលស្ថិតនៅក្បែរទីក្រុង Medellin នោះនៅឡើយ។

យោងតាមសារព័ត៌មានអន្តរជាតិធំៗបានបន្តចេញផ្សាយ Update ឲ្យដឹងនៅមុននេះបន្តិចថា ក្រុមហ៊ុនអាកាសចរណ៍ស៊ីវិល របស់កូឡុំប៊ី បានចេញមកបញ្ជាក់ថា នៅលើយន្តហោះដែលធ្លាក់នោះមានមនុស្សទាំង៨១នាក់ ដោយក្នុងនោះមានអ្នកដំណើរ៧២នាក់ និងសហសេវិកចំនួន៩នាក់។

អាជ្ញាធរកូឡុំប៊ីអះអាងថា យន្តហោះដឹកក្រុមកីឡាករប្រេស៊ីល បានធ្លាក់នៅក្បែរទីក្រុង Medellin ប្រទេសកូឡុំប៊ី៕

 

យន្តហោះដឹកកីឡាករប្រេហ្ស៊ីលដែលធ្លាក់ ត្រូវបានរកឃើញហើយ យ៉ាងតិចមានមនុស្សប្រមាណជា៦នាក់ដែលនៅមានជីវិត…

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Nita

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
banner

មតិយោបល់