ចិន៖ ទីបំផុត បុរសវ័យ ៣៧ឆ្នាំម្នាក់ បានជួបមុខម្តាយ របស់ខ្លួនវិញ ជាលើកដំបូង បន្ទាប់ពីពួកគេ បានបែកគ្នារយៈពេល ជិត ៣ទស្សវត្សរ៍ កន្លងមក។

គួររំលឹកថា លោក Jiang Ming (ឈ្មោះថ្មី) កាលណោះ មានអាយុទើបតែ ៨ឆ្នាំប៉ុណ្ណោះ នៅពេលដែលគាត់ បានចេញឆ្ងាយពីផ្ទះ ទៅលេងនៅ ស្ថានីយ៍រថភ្លើងមួយ កាលពីឆ្នាំ ១៩៨៦ នៅឯស្រុក Ziyang ខេត្ត Shaanxi។ បន្ទាប់ពីលោតឡើងលើរថភ្លើង រថភ្លើងនោះក៏ចាប់ផ្តើម ចេញដំណើរ ហើយរយៈពេល ប្រហែលជា ១ម៉ោង ក្រោយមក គាត់ក៏បានទៅដល់ ខេត្ត Sichuan តែម្នាក់ឯង ជាមួយនឹង ភាពភ័យខ្លាច និងឯកោ រហូតដល់ រយៈពេល៤ថ្ងៃក្រោយមក ទើបមានក្រុមគ្រួសារមួយ បានយកគាត់ ទៅចិញ្ចឹមបីបាច់ថែរក្សា នៅក្នុងស្រុក Qu ក្រុង Dazhou។

គាត់ត្រូវបាន ផ្តល់ឈ្មោះថ្មីថា Jiang ដោយគ្រួសារថ្មី ហើយចំពោះរឿង អតីតកាលវិញ គាត់ចងចាំបានខ្លះៗ តែប៉ុណ្ណោះ ដូចជាឈ្មោះស្រុក ឈ្មោះម្តាយ និងឪពុកមា ជាដើម។

កាលពីដើមខែនេះ ក្នុងទិវាអ្នកម្តាយ លោក Jiang បានសរសេរសារ នៅលើគេហទំព័រ របស់ការិយាល័យ សន្តិសុខសាធារណៈ ស្រុក Ziyang រ៉ាយរ៉ាប់ អំពីរឿងរ៉ាវ របស់ខ្លួន ដើម្បីសុំជំនួយ ក្នុងការស្វែករក ម្តាយបង្កើតរបស់ខ្លួន។ រយៈពេលប្រហែល ១០ថ្ងៃ ក្រោយមក បន្ទាប់ពីប៉ូលិស បានស៊ើបសួរ ទៅដល់អ្នកស្រុក ក្នុងតំបន់នោះ ពួកគេក៏បានស្វែករកឃើញ នូវស្រ្តីម្នាក់ វ័យ ៦៣ឆ្នាំ ហើយក៏បានកំណត់ ពេលវេលា ជួបគ្នា រវាងអ្នកទាំងពីរ ម្តាយនិងកូន នៅថ្ងៃទី២១ ខែឧសភា កន្លងទៅនេះ។

បន្ទាប់ពីការយំយែក ឱបក្រសោបគ្នា រវាងអ្នកទាំងពីរ ម្តាយលោក Jiang ក៏បាននិយាយប្រាប់ ទៅសារព័ត៌មានថា៖ “ខ្ញុំបានគិតថា ខ្ញុំនឹងមិនបាន ជួបមុខ កូនរបស់ខ្ញុំ ម្តងទៀតទេ នៅក្នុងជីវិតនេះ!” ៕

ប្រភព Khmerload

ម្តាយ-កូន ជួបគ្នាវិញ ក្រោយពីបែកគ្នា អស់រយ:ពេល ២៩ឆ្នាំ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Friends

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
  • gplus
banner banner

មតិយោបល់