នាយឧត្តមសេនីយ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រៀមដោះផ្កាយ៤ចេញពីលើស្មា បើសិនជាលោក មិនអាចគ្រប់គ្រងអាវុធខុសច្បាប់បាន។ក្រៅនេះលោកក៏ បញ្ជាឲ្យថ្នាក់ដឹកនាំក្រោមឱវាទ ត្រូវចាត់វិធានការឲ្យបានម៉ឺងម៉ាត់លើការប្រើប្រាស់អាវុធខុសច្បាប់ ហើយក៏ត្រូវឲ្យចាប់ខ្លួនអ្នកចុះហត្ថលេខាខុសច្បាប់មកដាក់ព័ន្ធនាគារផងដែរ។

ថ្លែងនៅក្នុងពិធីបូកសរុបការងាររបស់កងរាជអាវុធហត្ថកាលពីថ្ងៃទី២៩ខែកុម្ភៈកន្លងទៅនេះ លោកសៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងបញ្ជាក់ថា បើសិនជាមិនអាចគ្រប់គ្រងការប្រើប្រាស់អាវុធដោយខុសច្បាប់បាននោះទេ នោះបញ្ហាអសន្តិសុខសង្គមនៅតែកើតមានឡើង។ដូច្នេះដើម្បីដោះស្រាយនូវបញ្ហានេះ លោកសៅ សុខា បានបញ្ជាឲ្យថ្នាក់ដឹកនាំក្រោមឱវាទ ត្រូវចាត់វិធានការឲ្យបានម៉ឺងម៉ាត់លើការប្រើប្រាស់អាវុធខុសច្បាប់ ហើយក៏ត្រូវឲ្យចាប់ខ្លួនអ្នកចុះហត្ថលេខាខុសច្បាប់មកដាក់ព័ន្ធនាគារផងដែរ។

មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសរូបនេះ បានថ្លែងបញ្ជាក់ ថា នឹងដោះសក្តិខ្លួនឯងចេញ បើសិនជាលោកធ្វើកិច្ចការនេះមិនបាន។ក្រៅពីនេះលោក៏បាន បញ្ជាឲ្យពិនិត្យមើលឯកសារចុះហត្ថលេខា ឲ្យប្រើប្រាស់អាវុធ ថាតើការចេញប័ណ្ណប្រើប្រាស់អាវុធនោះខុសច្បាប់ឬយ៉ាងណា?

សូមបញ្ជាក់ថា យោងតាមច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះនិងគ្រាប់រំសេវ ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី២៦ខែមេសាឆ្នាំ២០០៥ ត្រង់មាត្រា២២បានចែងថា មន្ត្រីដែលក្រសួងមានសមត្ថកិច្ចប្រគល់ឲ្យចេញប័ណ្ណសម្គាល់សិទ្ធិប្រើប្រាស់អាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវគ្រប់ប្រភេទ តែការផ្តល់ប័ណ្ណសម្គាល់សិទ្ធិប្រើប្រាស់នោះ ពុំបានត្រឹមត្រូវខុសសមត្ថកិច្ចរបស់ខ្លួនត្រូវផ្តន្ទាទោសដាក់ព័ន្ធនាគារពីរ២ឆ្នាំទៅ៥ឆ្នាំនិងពិន័យទឹកប្រាក់ចំនួនពី៣លានទៅ៦លានរៀល។

ជនណាដែលពុំមែនជាសមត្ថកិច្ច ហើយបានចេញប័ណ្ណសម្កាល់សិទ្ធិប្រើប្រាស់អាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទ ក្រោមរូបភាពណាមួយឬដោយហេតុផលណាមួយក៏ដោយ ត្រូវផ្តន្ទទោសដាក់ព័ន្ធនាគារពី៥ឆ្នាំទៅ៨ឆ្នាំនិងពិន័យជាប្រាក់ពី4លានទៅ១០លានរៀ។

ក្រៅពីនេះ ជនណាដែលធ្វើប័ណ្ណសម្គាល់សិទ្ធិប្រើប្រាស់អាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវគ្រប់ប្រភេទដោយក្លែងបន្លំឬបានប្រើប័ណ្ណសម្គាល់សិទ្ធិប្រើប្រាស់អាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវគ្រប់ប្រភេទ ដោយដឹងថាក្លែងបន្លំត្រូវផ្តន្ទាទោសដាក់ព័ន្ធនាគារពី៥ឆ្នាំទៅ១០ឆ្នាំ។

មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសថា នឹងឈប់ពាក់ផ្កាយ៤លើស្មារ បើសិនជាមិនអាចគ្រប់គ្រងអាវុធដែលខុសច្បាប់

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Meng Ly

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់