(ភ្នំពេញ)៖ លោក សំ សុខគង់ ជាមេធាវីការពារក្តីឲ្យលោក គង់ សភា ឲ្យដឹងថា លោកនឹងចូលខ្លួនទៅបំភ្លឺជំនួសកូនក្ដី ទៅតាមលិខិតកោះហៅរបស់ស្នងការនគបាលរាជធានីភ្នំពេញ បើកូនក្តីរបស់លោកមកពីក្រៅប្រទេសវិញមិនទាន់។ 

លោក សំ សុខគង់ ជាមេធាវីការពារក្តីឲ្យលោក គង់ សភា បញ្ជាក់ថា លោកទទួលបានលិខិតពីស្នងការនគបាលរាជធានីភ្នំពេញ កោះហៅលោក គង់ សភា ឲ្យចូលផ្តល់ព័ត៏មានពីការបាត់បង់ទ្រព្យសម្បត្តិ ដោយអំពើហិង្សា នៅខាងមុខរដ្ឋសភា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥។

បន្ទាប់ពីទទួលលិខិតនេះ លោកមេធាវី សំ សុខគង់ ក៏ធ្វើទំនាក់ទំនងតាមទូរសព្ទ័ទៅកាន់ លោក គង់ សភា។ លោកថា នឹងចូលទៅបំភ្លឺជំនួស ប្រសីនបើកូនក្តីរបស់លោកមកពីក្រៅប្រទេសវិញមិនទាន់។

យោងតាមលិខិតកោះហៅរបស់ស្នងការនគរបាលរាជធានីភ្នំពេញ ការចូលទៅបំភ្លឺនេះ នឹងធ្វើឡើងនៅម៉ោង៨ព្រឹក ថ្ងៃទី១៦មីនា ខាងមុខនេះ នៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែមីនា បានចេញលិខិតកោះអញ្ជើញ លោក គង់ សភា តំណាងរាស្រ្តមកពីគណបក្សសង្រ្គោះជាតិ មណ្ឌលស្វាយរៀង ចូលបំភ្លឺក្នុងនាមដើមបណ្តឹង អំពីការបាត់បង់ទ្រព្យសម្បត្តិ ដោយអំពើហិង្សាមួយ នៅខាងមុខរដ្ឋសភា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ កន្លងទៅ។

សូមរម្លឹកថា លោក គង់ សភា និង លោក ញយ ចំរើន តំណាងរាស្រ្តគណបក្ស សង្រ្គោះជាតិ ត្រូវជនមួយក្រុម វាយឲ្យរងរបួសជាទម្ងន់ នៅពេលដែលពួកគាត់ ចេញពីកិច្ចប្រជុំនៅ វិមានរដ្ឋសភា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥។ ប៉ុន្តែត្រូវបានគេចោទប្រកាន់ថា ក្រុមនេះ ជាក្រុមតែមួយដែលទាមទារ ទម្លាក់លោកកឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ ចេញពីមុខតំណែងអនុប្រធានទី១ នៃរដ្ឋសភា៕

មេធាវីការពារក្តីនឹងចូលខ្លួនទៅបំភ្លឺជំនួសលោក គង់ សភា បើកូនក្តីមកពីក្រៅប្រទេសវិញមិនទាន់

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់