ជំងឺកន្ទួលកហមត្រូវបានគេស្គាល់ផងដែរថាជាកន្ទាលត្រអាក ដែលមនុស្សមានប្រជាជនចំនួន ២០% កើតជម្ងឺមួយនេះទូទាំងពិភពលោក។ មេរោគនេះអាចកើតនៅគ្រប់កន្លែងទាំងអស់នៅលើរាងកាយរបស់អ្នក។ ចំពោះមូលហេតុរបស់ជម្ងឺមួយនេះគឺអាចកើតឡើងដោយសារតែ សត្វល្អិតទិចឬខាំ, លំអងធូលី, លំអងផ្កា ហើយនិងអាហារមួយចំនួនទៀតដែលមានដូចជា ពពួកខ្យង ហើយនិងស៊ុតជាដើម។

លើសពីនេះទៅទៀតវាអាចបណ្តាលមកពីកត្តាមួយចំនួនទៀតដែលក្នុងនោះដែររួមមាន ពន្លឺព្រះអាទិត្យ , នៅពេលដែលខ្យល់ដែលមានសីតុណ្ហភាពត្រជាក់មកប៉ះលើស្បែកយ៉ាងក៏អាចកើតរោគនេះបានដែរ ហើយនិងបណ្តាលមកពីមានភាពតានតឹងក្នុងអារម្មណ៏ផងដែរ។

ជាការពិតណាស់រលាកក្រហមទាំងនេះនៅពេលដែលកើតហើយ វានឹងធ្វើអោយអ្នកជម្ងឺ មានការរមាស់ លើស្បែកហើយមានពេលខ្លះរមាស់រហូតដល់ទ្រាំមិនបានទៀតផង។

តែទោះជាវានឹងបាត់ទៅវិញក្នុងរយៈពេលពីពីរទៅបីខែក្តី អ្នកនូវតែអាចព្យាលនូវជម្ងឺនេះបានដែរ តាមវិធីសាស្រ្តខាងក្រោមដើម្បីអោយឆាប់ជាសៈស្បើយ៖

ការប្រើប្រាស់ទឹកដោះគោត្រជាក់៖
អ្នកគ្រាន់តែ យកទឹកដោះគោត្រជាក់ជ្រលក់ជាមួយកន្សែងស្អាត ហើយពូតឬច្របាច់វាអោយបានល្អ ហើយស្អំកន្លែងដែលមានកន្ទួលទុកបន្តិចនោះ វានឹងបាត់ម្តងបន្តិច។

ការប្រើប្រាស់ទឹកកក៖
វិធីនេះអ្នកគ្រាន់តែយកដុំទឹកកកទៅដាក់នៅកន្លែងដែលមានកន្ទួលជាការស្រេច។ ការធ្វើបែបនេះអាចជួយបំបាត់ស្នាមកន្ទួលហើយនិងការរមាស់បាន។ ចូរអ្នកអនុវត្តន៏បែបនេះពី ៤ ទៅ ៥ ដងក្នុងមួយថ្ងៃ នឹងទទួលបានលទ្ធផលជាមិនខានឡើយ។

ប្រទាលកន្ទុយក្រពើ
វាគឺជាគំនិតល្អណាស់បើសិនជាអ្នកដាំប្រទាលមួយនេះនៅក្នុងផ្ទះព្រោះវាអាចមានប្រយោជន៏ច្រើនយ៉ាងជាងការបំបាត់កន្ទួលក្រហមនេះទៅទៀត ដែលក្នុងនោះរូមមានការកាត់បន្ថយការរលាកផងដែរ។ តែចំពោះការព្យាបាលចំពោះការរលាកក្រហមវិញនោះអ្នកគ្រាន់តែ យកស្នូលពណ៌ស មកដាក់ក្នុងកន្លែងដែលរមាសជាការស្រេច៕

ខាងលើនេះគឺជាវិធីសាស្ត្រទាំងបីដែលអាចជួយអោយប្រិយមិត្តទាំងអស់គ្នាអាចបំបាត់កន្ទួលក្រហមបានយ៉ាងស័ក្តសិទ្ធ៕

download-3

 

ប្រភព៖ ចាស់ហែលហ្ស៊ីស្តាយ

 

មូលហេតុ និង វិធីព្យាបាលជម្ងឺ រលាកក្រហម ឬ ជម្ងឺកន្ទាលត្រ អាក យ៉ាងមានប្រសិទ្ធភាព

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់