(ភ្នំពេញ)៖ ទិវាវប្បធម៌ជាតិ នឹងប្រារព្ធនៅកម្ពុជា នាថ្ងៃទី៣ ខែមីនា ស្អែកនេះ។ មុន​ថ្ងៃនេះមួយថ្ងៃ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី បានក្រើនរម្លឹកឱ្យជនរួមជាតិទាំងអស់មានស្មារតីរួមគ្នាការពារវប្បធម៌ជាតិរបស់ខ្មែរ ។

នៅលើបណ្តាញសង្គម Facebook នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦នេះ សម្តេច ហ៊ុន សែន បានលើកឡើងថា “ថ្ងៃស្អែកជាទិវាវប្បធម៌ជាតិ ៣មីនា ដែលយើងប្រារព្វធ្វើជារៀងរាល់ឆ្នាំ។ សង្ឃឹមថា ជនរួមជាតិយើងរួមគ្នាការពារវប្បធម៌ជាតិរបស់យើងទាំងរូបីយ៌ និងអរូបីយ៌” ។

សម្តេច ហ៊ុន សែន ក៏បានសម្ដែងការរីករាយ ដោយចៅស្រីរបស់សម្ដេច បានហាត់សិល្បៈបូរាណខ្មែរ និងមានចៅស្រី២រូបបានរាំថ្វាយព្រះពរសម្តេចម៉ែ ប៉ុន្មានឆ្នាំកន្លងមក។ សម្ដេច សង្ឃឹមថា ចៅៗដែលនៅតូចៗគេនឹងហ្វឹកហាត់នៅពេលគេធំឡើង ហើយស្មារតី ៣មីនា នឹងកើតមានជារៀងរាល់ថ្ងៃ ដើម្បីវប្បធម៌ជាតិខ្មែរ។

សូមបញ្ជាក់ថា ទិវាវប្បធម៌ជាតិ ត្រូវបានរៀបចំឡើងរៀងរាល់ថ្ងៃទី៣ ខែមីនា ជារៀងរាល់ឆ្នាំ នៅក្នុងប្រទេសកម្ពុជា។ ទិវាវប្បធម៌ជាតិ ៣មីនា ត្រូវក្រសួងវប្បធម៌ និងវិចិត្រសីល្បៈ ជាអ្នកទទួលបន្ទុករៀបចំចាត់ចែងពិធីនេះ៕

 

 

មុនថ្ងៃ “ទិវាវប្បធម៌ជាតិ ៣មីនា” សម្តេច ហ៊ុន សែន ក្រើនរម្លឹកឱ្យជនរួមជាតិរួមគ្នាការពារវប្បធម៌ខ្មែរ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់