រាជធានីភ្នំពេញ៖  កាលពីព្រឹកនេះនៅអគារ «ស» ឬអគារប៊ូឌិញ បាននឹងកំពុងវាយកំទេចចោល ក្នុងគោលបំណងស្ថាបនា និងអភិវឌ្ឍន៍អគារថ្មីមានកំពស់21ជាន់ដែលមានតម្លជាង70លានដុល្លាមក ជំនួសវិញក្នុងតំបន់ដដនោះ។

20137889_215982662258204_183336268_o

 

សូមបញ្ជាក់ផងថាកាលពីថ្មីៗនេះលោក ជា សុផារ៉ា ជារដ្ឋមន្រ្តីក្រសួងដែនដី នគររូបនីយកម្មនិងសំណង់ មានការសម្របសម្រួលជាមួយប្រជាពលរដ្ឋរស់នៅអាគារប៊ូឌិញធ្វើអោយការចាកចេញដោយស្នាមញញឹម និងក្តីស្រមៃឃើញអគារស្កឹមស្កៃលើទីតាំងចាស់នេះ។ សំណង់អាគារបុរាណនេះជាស្នាដៃរបស់សម្តេចព្រះ នរោត្តម សីហនុ ដែលវាមានអាយុកាលប្រមាណជា50ឆ្នាំទៅហើយ។ ការបណ្ដេញចេញអោយប្រជាជនចេញពីអាគារនេះក៏អាជ្ញាធរពាក់ព័ន្ធមានជាសំណងយ៉ាងសមរម្យ។20182230_215982728924864_641351685_oលោក ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអ្នកផ្តួចផ្តើមឲ្យមានការអភិវឌ្ឃន៍នៅតំបន់នេះ បានប្រកាសថា ក្រុមហ៊ុនជប៉ុនអារ៉ាកាវ៉ា(Arakava)បានសម្រេចផ្តល់តម្លៃទិញរហូតដល់១៤០០ដុល្លារក្នុងមួយម៉ែត្រក្រឡា ដែលជាតម្លៃមួយយ៉ាងខ្ពស់សម្រាប់សំណង់បែបនេះ។ លោក សេង ឡូត អគ្គនាយករដ្ឋបាលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្លាប់បានមានប្រសាសន៍ប្រាប់ ថា នៅក្នុងអគារប៊ូឌិញសនេះម្ចាស់បន្ទប់ជាង១៧០ ក្នុងចំណោម៤៩២បន្ទប់។ លោកបានបញ្ជាក់ថា ក្រុមហ៊ុនអារ៉ាកាវ៉ា(Arakava) នឹងចំណាយទឹកប្រាក់ជាង២៣លានដុល្លារអាមេរិក សម្រាប់ទិញបន្ទប់ទាំង៤៩២នេះ គឺជាបរិមាណទឹកប្រាក់ដ៏ច្រើន ដែលក្រុមហ៊ុនហ៊ានវិនិយោគ ក្រោមគំនិតផ្តួចផ្តើម និងសំណូមពរពីលោក ជា សុផារ៉ា។ លោក សេង ឡូត បានមានប្រសាសន៍ដូច្នេះថា «នេះជាតម្លៃឯកឧត្តមទេសរដ្ឋមន្ត្រីបានស្នើក្រុមហ៊ុន។ ចំណែកខាងក្រុមហ៊ុនវិញ ចង់ធ្វើអំពើល្អ ជួយសង្គម។ គម្រោងនេះមានមនុស្សធម៌»។ ប្រជាពលរដ្ឋទាំង៤៩២គ្រួសារបានធ្វើការ ពេញចិត្តនឹងដំណោះស្រាយនេះ។នឹងបានពេញចិត្តអរគុណលោក ជា សុផារ៉ា ដែលធ្វើល្អចំពោះយើង»។ លោកបានប្រកាសដូច្នេះថា «សូមអបអរសាទរយ៉ាងក្រៃលែងជាមួយបងប្អូនប៊ូឌីញ “ស” … ចំណែកឯកជនបានមកទទួលមូលប្បទានប័ត្រលក់ ដែលស្មើនឹង១៤០០$ ក្នុងមួយម៉ែត្រក្រឡា និងទឹកប្រាក់១០០$ ឧបត្ថម្ភសម្រាប់ការរើអីវ៉ាន់ ព្រមទាំងក្រមាមួយ និងសារុង មួយ ដែលជាអំណោយរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ជាមួយនឹងក្តីសប្បាយរីករាយឥតឧបមា»។ ដើម្បីជាការអបអរសាទរ និងថ្លែងអំណរគុណចំពោះការសហការដ៏ល្អ និងព្រមចាកចេញដោយញញឹមនេះ លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា ក៏បានរៀបចំពិធីជប់លៀងដ៏ធំមួយកាលពីល្ងាចថ្ងៃទី១០ ខែមិថុនានេះ នៅលើទីតាំងចាស់ ដោយមាននំបញ្ចុកខ្មែរដ៏ឆ្ងាញ់ចំនួនពីរតោន ដើម្បីទទួលទានរួមគ្នាជាមួយម្ចាស់បន្ទប់ទាំង៤៩២៕
20180124_215982765591527_2101754372_o
6720148690_215982805591523_1342014542_o20148603_215982685591535_497486206_o

20182230_215982728924864_641351685_o

មិនយូប៉ុន្មានទៀតទេ អាគារដ៏ចំណាស់ជាងគេមួួយនៅរាជធានីភ្នំពេញ ត្រូវបានបាត់បង់ ជំនួសដោយអាគារថ្មីកំពស់21ជាន់វិញ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Van nak

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
banner

មតិយោបល់