មហាអំណាចធំៗក្នុង​ពិភពលោក​នៅ​ថ្ងៃទី១២ខែកុម្ពះឆ្នាំ២០១៦នេះ​បាន​ព្រមព្រៀង​លើ​ផែនការ​ឈប់​ប្រយុទ្ធ​គ្នា​មួយ​នៅក្នុង​ប្រទេស​ស៊ី​រី ក្រោយប្រទេស​អារ៉ាប់​មួយ​នេះត្រូវបាន​ហែកហួរ​ដោយ​​សង្គ្រាម​ជាបន្តបន្ទាប់ ​រវាង​ពួក​ឧទ្ទាមនិង​កងកម្លាំង​រដ្ឋាភិបាល​ស៊ី​រី គាំទ្រ​ដោយ​យន្តហោះ​ទម្លាក់​គ្រាប់បែក​របស់​​រុស្ស៊ី​និង​អ៊ីរ៉ង់ សង្គ្រាមបាន​បំផ្លាញ​កិច្ច​ពិភាក្សា​រក​សន្តិភាព​នៅដើម​ខែ​នេះ និង​បាន​បង្ខំ​អោយ​មនុស្សជាង​៥មឺន​នាក់​ភៀសខ្លួន​។

ប្រទេស​ចំនួន​១៧​បាន​យល់ព្រម​អនុវត្ត​បទ​ឈប់​បាញ់​ទូទាំងប្រទេស​ហើយនឹងចាប់ផ្តើម​គោលដៅ​នេះ​ក្នុង​រយៈពេល​១​សប្តាហ៍ នេះ​បើ​តាម​ការ​អោយ​​ដឹង​ពី​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក​ច​ន ឃែ​រី ក្រោយ​កិច្ចពិភាក្សាដ៏វែងអន្លាយមួយ​ដែល​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​បានចូលរួមផងដែរ​។​
​ក្រុមគាំទ្រ​ស៊ី​រី​អន្តរជាតិ ក៏​បាន​យល់ព្រម​បង្កើនល្បឿន​និង​ពង្រីក​ការដឹកជញ្ជូន​ជំនួយ​មនុស្សធម៌​ដែល​នឹង​ចាប់ផ្តើម​ភ្លាម​។​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក​ច​ន ឃែ​រី បាន​និយាយថា “​ការដឹកជញ្ជូន​នឹង​ចាប់ផ្តើម​នៅ​សប្តាហ៍​នេះ ដំបូង​ទៅកាន់​តំបន់​ដែល​ត្រូវការ​បំផុត​…​និង​បន្ទាប់មក​ទៅកាន់​មនុស្ស​ទាំង​អស់​ដែល​ត្រូវការ​ជំនួយ​នៅ​ទូទាំង​ប្រទេស ជា​ពិសេស​តំបន់​ដែល​ស្ថិត​ក្រោម​ការឡោមព័ទ្ធ និង​ពិបាក​ចូលដល់​”​។​

លោក​ច​ន ឃែ​រី​បាន​និយាយ​ថា​កិច្ចពិភាក្សា​រវាង​ពួក​ឧទ្ទាម​និង​របប​ដឹកនាំ​របស់​លោក​ប្រធានាធិបតី បាស​សា អាល់ អា​សាដ នឹង​បន្ត​ក្នុង​ពេល​ឆាប់ៗ តែ​​បាន​ព្រមាន​ថា​”​អ្វី​ដែល​យើង​មាន​នៅ​ទីនេះ គឺជា​ពាក្យ​លើ​ក្រដាស​។​អ្វី​ដែល​យើង​ត្រូវការ​នៅ​បី​បួន​ថ្ងៃ​ខាង​មុខ​គឺ​ចំណាត់ការ​នៅលើ​ដី​”។

រឿងនេះដែរ​ងាកមករុស្ស៊ីវិញ​រុស្ស៊ីបាន​ស្នើ​ជាបន្តបន្ទាប់ដើម្បីបញ្ចប់​ឈប់​បាញ់​គ្នា​មួយ​នៅ​ក្នុង​ប្រទេស​ស៊ីរី​នៅ​ពេល​ដែល​រដ្ឋ​មន្រ្តី​ការបរទេស​បាន​ជួប​គ្នា​នៅ​ក្នុង​ទីក្រុង Munich ដើម្បី​ស្វះស្វែង​រក​ការ​បញ្ចប់​សង្គ្រា​ម​​ស៊ី​វិល​បង្ហូរ​ឈាម​ដែល​បាន​កម្ទេច​ប្រទេសមួយ​នេះ។

សំណើ​ដែល​បាន​ធ្វើ​ឡើង​ដោយ​លោក Gennady Gatilov ​អនុ​រដ្ឋ​មន្រ្តី​ការ​បរទេស​រុស្ស៊ី ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ឈប់​បាញ់​គ្នា​ដែល​ចូល​ជាធរមាន​នៅ​ថ្ងៃ​ទី​១ ​ខែ​មីនា។សហរដ្ឋ​អាមេរិក​បាន​ជំ​ទាស់​ប្រឆាំង​ដោយ​ទាមទារ​ឲ្យ​មាន​ការ​ឈប់​បាញ់​គ្នា​ជាបន្ទាន់​ហើយ​និង​មាន​ជំនួយ​មនុស្សធម៌​កាន់​តែ​ច្រើន​ឡើង​ចូល​ក្នុង​ទីក្រុង​នានា​របស់​ស៊ីរី​ដែល​ត្រូវ​បាន​ឡោម​ព័ទ្ធ។

ជម្លោះ​ដែល​មាន​រយៈ​ពេល​៥​ឆ្នាំ​ដែល​បាន​ដាក់​ប្រធានាធិបតី​ស៊ីរី ​បាល់សា ​អាសាដ​ (Bashar Assad) ប្រឆាំង​នឹង​ពួក​កង​កម្លាំង​ឧទ្ទាម​ដែល​ស្វះស្វែង​ទម្លាក់​ប្រធានាធិបតី​អាសាដ ​បាន​ធ្វើ​ឲ្យ​មនុស្សជាង​២​សែន​៥ម៉ឺន​នាក់​ស្លាប់​ហើយ​បាន​ធ្វើ​ឲ្យ​ប្រទេស​នោះ​ស្ថិត​ក្នុង​វិបត្តិ​ដ៏​អាក្រក់​បំផុត​មួយ​នៅ​ក្នុង​ពិភពលោក​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នេះ។បច្ចុប្បន្ននេះបណ្ដាភ្នាក់ងារសិទ្ធិមនុស្សពាក្យ អង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណថា ពលរដ្ឋស៊ីរីចំនួន ៥១,០០០នាក់ បន្ថែមទៀត ត្រូវបង្ខំចិត្តភៀសខ្លួនចេញពីទីក្រុងអាឡេប៉ូ និងតំបន់ផ្សេងទៀតភាគខាងជើងស៊ីរី ក្រោយពីមាន ការប៉ះទង្គិចប្រដាប់អាវុធ និងវាយប្រហារពីអាកាសដោយរដ្ឋាភិបាលស៊ីរី កងកម្លាំងសម្ព័ន្ធមិត្ត ជាមួយនឹងក្រុម ប្រដាប់អាវុធប្រឆាំងរដ្ឋាភិបាល។

ស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះដោយដកស្រង់សម្ដីអ្នកនាំពាក្យ អង្គការសហប្រជាជាតិលោក ស្ទេហ្វេន ឌូចារិក បន្ដទៀតថា ចំនួននេះរួមបញ្ចូលទាំងអ្នកតាំងទីលំនៅ ក្នុងតំបន់ចំនួន ៨ពាន់នាក់នៅជំរុំតាមព្រំដែន បាបអាល់ សាឡាម។ លោកបន្ដទៀតថា លោកជឿជាក់ថា ជនភៀសខ្លួនភាគច្រើនជាស្រ្តី និងកុមារ”។

សេចក្ដីរាយការណ៍មួយបានឲ្យដឹងថា ពលរដ្ឋភៀសខ្លួនពីតំបន់ភាគខាងជើងឆ្ពោះទៅកាន់ព្រំដែន និងនៅតាម តំបន់ ផ្សេងទៀតដូចជាពីទីក្រុងអាឡេប៉ូ ជាដើម។ លើសពីនេះ ជាការឆ្លើយតបរបស់អង្គការសហប្រជាជាតិ បានគុសបញ្ជាក់ពីសំណើរម្ដងហើយម្ដងទៀតឲ្យគ្រប់ភាគីពាក់ព័ន្ធក្នុងជម្លោះ ជួយបំពេញតម្រូវការ និងទុក្ខលំបាក់ របស់ប្រជាជន នៅភាគខាងកើតទីក្រុងអាឡេប៉ូ។

ករណីមួយទៀតត្រូវបានគេប៉ាន់ប្រមាណថា ពលរដ្ឋ ១២ម៉ឺននាក់ កំពុងជាប់ខ្លួននៅតំបន់ជនបទភាគខាងជើង ទីក្រុងហូម បន្ទាប់ពីផ្លូវជំនួយត្រូវបានកាត់ផ្ដាច់ កាលពីពាក់កណ្ដាលខែមករា ហើយករណីកង្វះអាហារ និងសម្ភារៈផ្សេងទៀត ត្រូវបានគេរាយការណ៍ថា កើតឡើងចំពោះស្រ្តី និងកុមារ និងមានករណីស្លាប់ ដោយខ្វះថ្នាំពេទ្យផងដែរ។

គួរជម្រា​បជូនថាក្នុងសង្គ្រាមស៊ី​រី រុស្ស៊ី​បាន​ចាប់​ផ្តើម​យុទ្ធនាការ​ទម្លាក់​គ្រាប់​បែក​តាម​អាកាស​នៅ​ក្នុង​ការ​គាំទ្ររបប​អាសាដ ​ដែល​រុស្ស៊ី​និយាយ​ថា ​ការ​វាយ​ប្រហារ​នោះ​គឺ​ប្រឆាំង​កងកម្លាំង​របស់​ក្រុម​រដ្ឋ​ឥស្លាម​ដែល​បាន​ចាក់​ឬស​នៅ​ក្នុង​ប្រទេស​ស៊ីរី។ ក៏ប៉ុន្តែ ​សហរដ្ឋ​អាមេរិក ​និង​ប្រទេស​លោក​ខាង​លិច​ផ្សេង​ទៀត ​បាន​និយាយ​ថា ​ភាគ​ច្រើន​នៃ​ការ​វាយ​ប្រហារ​តាម​អាកាស​ទាំង​នោះ​កំពុង​ដៅ​លើ​ក្រុមនិយម​ផ្លូវ​កណ្តាល​ដែល​ប្រឆាំង​ប្រធានាធិបតី​អាសាដ។

យុទ្ធនាការ​ទម្លាក់​គ្រាប់​បែក​របស់​រុស្ស៊ី​កាល​ពី​ពេល​ថ្មីៗ​នេះ​ទៅ​លើ​ទី​ក្រុង Aleppo ​បាន​បណ្តាល​ឲ្យ​ក្រុម​ប្រឆាំង​ដើរ​ចេញ​ពី​ការ​ចរចា​សន្តិភាព​ដែល​ដឹក​នាំ​ដោយ​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ​កាល​ពី​ខែ​មុន៕

មហាអំណាចធំៗយល់ព្រមលើបទឈប់បាញ់ទូទាំងប្រទេសស៊ីរី

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់