រាជរដ្ឋាភិបាលកម្ពុជាបានស្នើ ភាគីជប៉ុន នៅឆ្នាំ២០១១ និងបានទទួលការអនុម័តជាជំនួយឥតសំណងតាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិ (JICA) នៅឆ្នាំ២០១២ ក្នុងទឹកប្រាក់ ១,៥៥៤លានយេនស្មើនឹង ១៥.៤៥០ម៉ឺនដុល្លារ ដើម្បីសាងសង់មន្ទីរពេទ្យ និងពង្រឹងសមត្ថភាពមន្ទីរពេទ្យ ដែលជំនួយនេះគឺ សម្រាប់ការសាងសង់មន្ទីរពេទ្យ និងទិញសំភារៈបរិក្ខារទាំងឡាយសម្រាប់មន្ទីរពេទ្យដោយទាំងអស់ គឺបានដាក់ដេញថ្លៃគ្រប់គ្រងដោយភាគីជប៉ុនផ្ទាល់តែម្តង។រាជរដ្ឋាភិបាលកម្ពុជាមិនបានទទួលថវិការដោយផ្ទាល់នោះទេ។នេះបើយោងតាមសំណេរនៅលើហ្វេសប៊ុកសម្ដេចហ៊ុនសែនកាលពីរសៀលថ្ងៃ២៩កុម្ភះ២០១៦។

បើយោងតាមសំណេរនៅលើហ្វេសប៊ុកសម្ដេចហ៊ុនសែនកាលពីរសៀលថ្ងៃចន្ទទី២៩ខែកុម្ភះឆ្នាំ២០១៦បានលើកឡើងថានៅព្រឹកថ្ងៃទី ២៩ កុម្ភៈ ឆ្នាំ ២០១៦ នៅខេត្តព្រះសីហនុ នាយករដ្ឋន្ត្រីកម្ពុជាសម្តច ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពីធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

ដែលមន្ទីរពេទ្យបង្អែកនេះគឺជាជំនួយឥតសំណងរបស់ប្រទេសជប៉ុនក្នុងការបំរើផ្នែកវិស័យសុខាភិបាលក្នុងខេត្តព្រះសីហនុដោយកន្លងមករាជរដ្ឋាភិបាលកម្ពុជាបានស្នើទៅកាន់ភាគីជប៉ុននៅឆ្នាំ២០១១និងបានទទួលការអនុម័តជាជំនួយឥតសំណងតាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិ(JICA) នៅឆ្នាំ២០១២ក្នុងទឹកប្រាក់ ១,៥៥៤លានយេន ដែលស្មើនឹង ១៥,៤៥០ម៉ឺនដុល្លារ ដើម្បីសាងសង់មន្ទីរពេទ្យ និងពង្រឹងសមត្ថភាពមន្ទីរពេទ្យនេះ ហើយដែលបានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី ២៩ កក្កដា ២០១៤ និងសាងសង់រួចរាល់ជាស្ថាពរនៅ ថ្ងៃទី ៣០ វិច្ឆកា ២០១៥។

ប្រភពដដែលបន្តឪ្យដឹងទៀតថាសម្តេច ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសជប៉ុន និងប្រជាពលរដ្ឋជប៉ុន ដែលបានផ្តល់ជំនួយឥតសំណងនេះ ដើម្បីបំរើប្រយោជន៍សេវាសុខាភិបាលរួមក្នុងខេត្តព្រះសីហនុនេះ។ ជំនួយពីប្រទេសជប៉ុនសម្រាប់ការសាងសង់មន្ទីរពេទ្យ និងទិញសំភារៈបរិក្ខារទាំងឡាយសម្រាប់មន្ទីរពេទ្យនេះ គឺបានដាក់ដេញថ្លៃគ្រប់គ្រងដោយភាគីជប៉ុនផ្ទាល់តែម្តង។ រាជរដ្ឋាភិបាលកម្ពុជាមិនបានទទួលថវិការដោយផ្ទាល់នោះទេ។

ក្នុងឪកាសនោះ សម្តេច ហ៊ុន សែន ក៏បានបំពាក់មេដាយកិត្តិយសជូនដល់ប្រធានអង្គការ JICA ជប៉ុន ព្រមទាំងបានកាត់ខ្សែបូរសម្ពោធអគារមន្ទីរពេទ្យបង្អែកនេះ និងបានអញ្ជើញចុះសួរសុខទុក្ខអ្នកជំងឺដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យនេះ ព្រមទាំងបានថតរូបជាអនុស្សាវរីយ៍ជាមួយក្រុមគ្រូពេទ្យ យុវជន យុវនារី និងប្រជាពលរដ្ឋក្នុងបរិយាកាសសប្បាយរីករាយក្រៃលែង៕

Hs29 02

Hs 01 29 02

12806176_963223397059491_3306798087765957594_n

12802895_963220850393079_5479393952036654769_n

12802835_963223327059498_5706705217877896841_n

12524269_963223157059515_5111755814393968591_n

 

 

 

មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ជាជំនួយឥតសំណងរបស់ជប៉ុនតាមរយះJICA  ដោយរដ្ឋាភិបាលកម្ពុជាមិនបានទទួលថវិការ ផ្ទាល់នោះទេ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់