នៅថ្ងៃទី ០២ មេសានេះ មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជាលោកស្រី ម៉ែន​សំអនបាន​ក្រើ​ន​រំលឹក​ដល់​សមាជិក​ប​ក្ស​ទាំងអស់​ត្រូវ​រួមគ្នា បង្កើន​ប្រជាប្រិយភាព​បន្ថែមទៀត ដើម្បី​បន្ត​ឈ្នះ​ឆ្នោ​តនាំមក​ការរីកចម្រើន​ជូន​ប្រទេសជាតិ​ន្ថែ​ម​ទៀត។

ថ្លែងក្នុងពិធីប្រកាស​តែងតាំង​មុខដំណែង ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា ខេត្តស្វាយរៀងលោកស្រីម៉ែន សំអនបានមានប្រសាសន៍ផ្តាំផ្ញើ នូវការសាកសួរសុខទុក ពីសំណាក់សម្តេច ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជានិងជាប្រធានគណបក្សប្រជាជនកម្ពុជា ដោយការនឹករលឹកដល់សមាជិកបក្ស ទាំងអស់ នឹងរួមគ្នា បង្កើនប្រជាប្រិយភាពបន្ថែមទៀត ដើម្បីយើងបន្តឈ្នះឆ្នោត នាំមកការរីកចម្រើនជូនប្រទេសជាតិន្ថែមទៀត ។

បន្ថែមលើសពីនេះលោកស្រីក៏បាន ធ្វើកាកោតសរសើរ និងគាំទ្រចំពោះលទ្ធផលដែលគណៈកម្មាធិការ គណបក្សខេត្តស្វាយរៀង គាំទ្រលោក ម៉ែន វិបុល ជាប្រធានបក្សខេត្ត ហើយលោកស្រី ជឿជាក់ថា លោក ម៉ែន វិបុល និងមានសមត្ថភាពគ្រប់គ្រាន់ ក្នុងចូលរួមដឹកនាំបក្សឲ្យមានការគាំទ្រ ពីប្រជាពលរដ្នកាន់ច្រើនឡើង និងមានប្រៀបឈ្នះក្នុងការបោះឆ្នោះនាពេលខាងមុងមុខនេះ។

ក្នុងនោះដែរលោកស្រីម៉ែន សំអន ជំរុញឲ្យអាជ្ញាធរខេត្ត ត្រូវរួមគ្នាធានាស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈជាមួយការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និង អំពាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់មេត្តា ខិតខំថែរក្សារបៀបរៀបរយសាធារណៈអនុវត្តឲ្យបានភូមិឃុំមានសុវត្ថិភាពបន្តជំរុញការកសាងហេដ្ឋារចនាសម្ព័នរូបវ័ន្តលើគ្រប់វិស័យ ព្រមទាំងធ្វើយ៉ាងណាឲ្យសមិទ្ធផលនានា ដែលយើងបានកសាងទាំអស់បានដំណើរល្អគង់វង្សយូរអង្វែង និ​ង​សូមអំពាវនាវថ្នាក់ដឹកនាំគណបក្សគ្រប់ថ្នាក់ ត្រូវជួយរិះរកវិធីដោះស្រាយជួយក្នុងករណីបន្ទា​​ន់​នានា ដូចជាការចុះអប់រំប្រជាពលរដ្នត្រូវចេះថែរក្សាទឹកទុកឲ្យបានល្អ សម្រាប់ប្រើប្រាស់រដូវ​ប្រាំង និងបង្កើនការប្រុងប្រយ័ត្នចំពោះអគ្គិភ័យនានាផងដែរ៕

មន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាចក្រើនរំលឹកដល់សមាជិកបក្ស បង្កើនប្រជាប្រិយភាពបន្ថែមទៀតដើម្បីបន្តឈ្នះឆ្នោត

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់