ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​មជ្ឈមណ្ឌល​សកម្មភាព កំចាត់មីន​កម្ពុជា ហៅ​កាត់ CMACលោក ហេង រតនាបានលើកឡើងថាមកដល់ពេលនេះ គ្រាប់មីន​និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ជិត​២​លាន​៦​សែន​គ្រាប់​ហើយ ត្រូវបាន​កងកម្លាំង CMAC រកឃើញ​និង​កំទេចចោល​។លោកលើកឡើងបែបនេះចុះហត្ថលេខា ជាមួយ​មជ្ឈមណ្ឌល​សក​ម្ម​ភាព​កំចាត់មីន កម្ពុជា​និងអង្គការ​ប៉ូ​ប៉ូលើគម្រោង សមាហរណកម្ម​បោសសំអាត​មីន ជាមួយ​សត្វ​កណ្ដុរ​ហិត​មីន​នៅ​កម្ពុជា។

ក្នុងពិធីចុះហត្ថលេខា ជាមួយ​មជ្ឈមណ្ឌល​សក​ម្ម​ភាព​កំចាត់មីន កម្ពុជា​ដែល​ទាក់ទង​ទៅ​និង​គម្រោង សមាហរណកម្ម​បោសសំអាត​មីន ជាមួយ​សត្វ​កណ្ដុរ​ហិត​មីន​នៅ​កម្ពុជា លោក ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​មជ្ឈមណ្ឌល​សកម្មភាព កំចាត់មីន​កម្ពុជា ហៅ​កាត់ CMAC ​បានលើកឡើងថាមកដល់ពេលនេះ គ្រាប់មីន​និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ជិត​២​លាន​៦​សែន​គ្រាប់​ហើយ ត្រូវបាន​កងកម្លាំង CMAC រកឃើញ​និង​កំទេចចោល​។
ជាមួយគ្នានេះលោក ​បន្តថាចំពោះ​ផ្ទៃដី​ស្រែ ដែលជា​ចំការមីន​វិញ ក៏​ត្រូវបាន​កងកំលាំង បានធ្វើការ​បោសសំអាត បាន​ជិត​១០០០ គីឡូម៉ែត្រ​ហើយ​ដែរ ហើយ​ផ្ទៃដី​ចំការមីន  ដែល​នៅ​សេសសល់ ហើយ​ត្រូវ​ស៊ីម៉ាក់​កំណត់​ហើយ​នោះ គឺមាន​ជាង​១៨០០​គីឡូម៉ែត្រ​ក្រឡា​ទៀត ដែល​ស៊ីម៉ាក់​នឹងត្រូវ​បន្តសកម្មភាព​របស់ខ្លួន​។

បើតាមលោក​ហេង រតនា បាន​ឪ្យដឹងដែរ ថា អង្គការ​ប៉ូ​ប៉ូ​នេះ ជា​អង្គការ​ដែលមាន​ជំនាញ​ខាង​កណ្ដុរ​ហិត​មីន​របស់​ប្រទេស​បែលហ្ស៊ិក ហើយក៏​ធ្លាប់​ធ្វើការ​នៅ​ទ្វីបអាហ្វ្រិក ក្នុង​ជំនាញ​នេះ ព្រមទាំង​ទទួលបាន​លទ្ធផល​គួរ​ឲ្យ​កត់សំគាល់ ផងដែរ​។​
​ដោយឡែក សំរាប់​កិច្ចសហការ​ជាមួយ​កម្ពុជាទាក់ទង​ទៅ​និង​កណ្ដុរ​ហិត​មីន​នេះ គឺ​មិនដឹងថា មាន​ប្រសិទ្ធភាព​និង​គុណភាព​យ៉ាងណា​នោះទេ   ប៉ុន្តែ​នៅ​ប្រទេសមួយ​ចំនួន​ក្នុង​ពី​ភព​លោក គឺ​បាន​ប្រើប្រាស់​កណ្ដុរ​ហិត​មីន​នេះ​រួចមកហើយ​ដែរ​។​    ​    ​    ​    ​    ​    ​
​លោក ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កំចាត់មីន​កម្ពុជា ទាក់ទង​ទៅ​និង​លទ្ធផល​នៃ​ការ​បោសសំអាត​មីន នៅ​កម្ពុជា ក្នុងអំឡុងពេល​នៃ​សកម្មភាព​បោសសំអាត​មីន​កន្លងមក​។​ លោកហេង រតនា បញ្ជាក់ឪ្យដឹងទៀតថានេះ​ជា​លើក​ទី​១​ហើយ ដែល​អង្គការ​ប៉ូប៉ូ ​នេះ បាន​ចុះហត្ថលេខា ជាមួយ​មជ្ឈមណ្ឌល​សក​ម្ម​ភាព​កំចាត់មីន កម្ពុជា​ដែល​ទាក់ទង​ទៅ​និង​គម្រោង សមាហរណកម្ម​បោសសំអាត​មីន ជាមួយ​សត្វ​ក​ណ្ដុរ​ហិត​មីន​នៅ​កម្ពុជា​នេះ​។​

មកទល់ពេលនេះគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជិត២លាន៦សែន គ្រាប់ត្រូវបានកងកម្លាំងCMAC រកឃើញនិងកំទេចចោល

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Friends

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
  • gplus
banner banner

មតិយោបល់