(បន្ទាយមានជ័យ)៖ យោងតាមFacebook Page ឈ្មោះថា Soum Chankea ដែលបានសរសេរកាលពីថ្ងៃទី០៥ ខែមីនា ឲ្យដឹងថា ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍លើលទ្ធផលចរចាថ្ងៃមិញ (ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៦) ដែលលោកកំពុងធ្វើដំណើរតាមផ្លូវ ថា៖ ភាគីថៃបានអនុញ្ញាតឱ្យខ្មែរបើកលក់ទំនិញដែលប៉ៈពាល់កម្មសិទ្ធិបញ្ញានោះឱ្យអស់ក្នុងរយះពេលកំណត់មួយ គឺរយះពេល២ខែ បើលក់មិនអស់សូមឱ្យទៅខ្មែរវិញ ចំណែកឯទំនិញដែលបានចាប់ថ្ងៃម្សិលមិញនោះ មិនអាចទាមទារមកវិញបានភ្លាមទេ ដោយសារតែបានកត់ចូលក្នុងកំណត់ហេតុហើយ។

Facebookដដែលនេះ បានបញ្ជាក់ផងដែរថា ចំណែកខ្មែរម្នាក់ចាប់ខ្លួនថ្ងៃមិញ (ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៦) នឹងមានការដោះលែងនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៦នេះ ដែលគេចោទប្រកាន់ពីបទ ឆ្លងដែនខុសច្បាប់។

ស្ថានភាពក្នុងផ្សារ៉ុងក្លឿនៅទឹកដីថៃ នៅព្រឹកថ្ងៃទី ៦ ខែ មីនា ឆ្នាំ២០១៦នេះ មានតូបមួយភាគធំ បានបើកលក់វិញហើយ នៅតែតូបមួយ ចំនួនតូចមិនទាន់បានបើកលក់នៅឡើយ ដោយពួកគាត់មានការភ័យខ្លាច។ នេះបើតាមការបញ្ជាក់នៅលើPage របស់ម្ចាស់Facebook ដដែល នៅព្រឹកថ្ងៃអាទិត្យនេះ៕

Facebook Page ដែលមានឈ្មោះថា Soum Chankea ខាងលើ បានសរសេរក្នុងន័យដើមដូច្នេះថា៖

1Capture

ភាគីថៃ អនុញ្ញាតឱ្យខ្មែរបើក លក់ទំនិញណាដែលប៉ៈពាល់កម្មសិទ្ធិ បញ្ញាឱ្យអស់ ក្នុងរយះពេល២ខែ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់