ខេត្តបាត់ដំបង ៖ យោងសេចក្ដី​រាយ​ការ​ណ៍​​មួយបានឱ្យ​​ដឹង​ថា ព្រះសង្ឃ​១៤​អង្គ និង​ដូនជី​១១​នាក់​នៅ​ស្ថិតក្នុង​វត្ត​ប​វេ​ល ក្នុង​​ភូមិប​វេ​ល​២ ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ត្រូវ​​បានសមត្ថកិច្ចសង្ស័យ​ថា ទំនងជា​ពុល​ទឹក​សណ្ដែក ដែលហេតុការណ៍នេះបង្កការភ្ញាក់​ផ្អើល កាលពី​វេលា​ម៉ោង​០៧​យប់​ថ្ងៃ​ទី​០៥​មេ​សាម្សិលមិញនេះ ។

 

តាម​ប្រភព​ដដែល​​​បញ្ជាក់​ថា ព្រះសង្ឃ១៤អង្គ​និង​ដូនជី​១១នាក់​​បាន​ឆាន់​និង​ពិសារ​​ទឹក​សណ្ដែក ដែល​គេ​លក់​នៅ​ក្នុង​វត្ត លុះ​ប្រហែល​​១​ម៉ោង​ក្រោយ ​ស្រាប់តែ​កើត​អាកា​រៈ​​ក្អូ​ត​ចង្អោរ​​តែ​ម្ដង ​។ ក្រោយ​កើតហេតុអ្នក​ភូមិនិង​សមត្ថកិច្ច​បាន​នាំគ្នាជួយ​ដឹក​ព្រះសង្ឃ និង​ដូនជី​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មណ្ឌល​សុខភាព​ភ្លាម​ៗ​ដែរ​ ។

 

​​គួរជម្រាបថានៅ​ព្រឹក​ថ្ងៃ​ទី​០៦​ មេ​សា ឆ្នាំ២០១៧នេះ​ ព្រះសង្ឃ​និង​ដូ​ន​ជី​ទាំងអស់បាន​ធូរស្រាល​វិញ​ហើយ ខណៈដែល​មន្ត្រី​ជំនាញ​កំពុង​ស្រាវជ្រាវ​​​រក​មូល​ហេតុ​​នៃការពុល​នេះ​​ឱ្យ​ដឹងច្បាស់ ។

ព្រះសង្ឃ និងដូនជី ពុលក្អួតគ្រប់គ្នាយប់មិញនៅស្រុកបវេល

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

leymas

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
banner

មតិយោបល់