(ភ្នំពេញ)៖ ព្រះ​ករុណា ព្រះបាទ​សម្ដេច ​ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ​នៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈឧបការី នៃអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចំនួន១៨រូប ឲ្យមានឋានៈស្មើអគ្គនាយក អនុរដ្ឋលេខាធិការ រដ្ឋលេខាធិការ និងរដ្ឋមន្ត្រីផងដែរ។

យោងតាមព្រះរាជក្រឹត្យចុះកាលបរិច្ឆេទថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦ មន្ត្រី ACU ទាំង១៨រូបនោះ មាន១រូបឋានៈស្មើរដ្ឋមន្ត្រី គឺ លោក សរ សម្បិត្ត, ៥រូបមានឋានៈស្មើ រដ្ឋលេខាធិការ, ៧រូបឋានៈស្មើអនុរដ្ឋលេខាធិការ និង៥រូបទៀត ឋានៈស្មើអគ្គនាយក។

សូមបញ្ជាក់ថា ស្របពេលដែលព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ តែងតាំង និងផ្តល់ឋានៈឧបការី ACU ១៨រូបនោះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានចេញអនុក្រឹត្យផងដែរ ស្តីពីការតែងតាំងមន្ត្រីរាជការ ដោយសម្រេចតែងតាំង ឧបការី នៃអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចំនួន ៦នាក់ ឲ្យមានឋានៈចាប់ពីប្រធាននាយកដ្ឋាន ដល់អគ្គនាយករង និងមន្ត្រីម្នាក់ទៀត ត្រូវបានតែងតាំងជា ប្រធាននាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល។

ឧបការីដែលត្រូវតែងតាំងទាំង៧នាក់ រួមមាន៖ ១)លោក អ៊ឹម សុផល មានឋានៈស្មើអគ្គនាយករង, ២) លោកស្រី ឃាង រតនា មានឋានៈស្មើអគ្គនាយករង, ៣) លោក សុន ណាវ៉ាន់នី មានឋានៈស្មើអគ្គនាយករង, ៤) លោក ប៉ូ ផល្លា មានឋានៈស្មើអគ្គនាយករង, ៥) លោក ចាន់ សេរីវឌ្ឍន៍ មានឋានៈស្មើអគ្គនាយករង, ៦) លោក ហ៊ីង ឌីណា មានឋានៈស្មើប្រធាននាយកដ្ឋាន, និង ៧) លោក ចេង ប៊ុនឃៀង ត្រូវតែងតាំងជាប្រធាននាយកដ្ឋាន ប្រកាសទ្រព្យសម្បត្តិ និងបំណុល។ នេះបើយោងតាមអនុក្រឹត្យចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ ដោយសម្ដេច ហ៊ុន សែន៕

ព័ត៌មានលម្អិត និងបញ្ជីឈ្មោះមន្ត្រីទាំងនោះ សូមអានព្រះរាជក្រឹត្យទាំងស្រុង៖  

ព្រះរាជក្រឹត្យ ១

ព្រះរាជក្រឹត្យ ២

 

—————————————————————————————————————————

អនុក្រឹត្យ ១

អនុក្រឹត្យ ២

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង និងផ្តល់ឋានៈឧបការី ACU ១៨រូប

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner banner

មតិយោបល់