(ភ្នំពេញ)៖ ព្រះមហាក្សត្រ នៃព្រះរាជាណាកម្ពុជា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ដាក់ឲ្យ នាយនគរបាលជាតិ ចំនួន៤៩រូប ចូលនិវត្តន៍ ដោយយោង​តាមសំណើររបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ នេះបើយោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ចុះកាលបរិច្ឆទថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦។ 

យោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ចុះកាលបរិច្ឆទថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦ មន្រ្តីនគរបាលជាតិ៤៩រូបនោះ រួមមាន៖ មន្រ្តីនគរបាលដែលបម្រើការងារ នៅក្រសួងមហាផ្ទៃភាគច្រើនបំផុត មានតួនាទីជាអនុប្រធាននាយកដ្ឋាន ចំនួន៣៨រូប ស្នងការរងនគរបាលខេត្តសៀមរាបចំនួន៣រូប ស្នងការរងនគរបាលខេត្តព្រះវិហារម្នាក់ ស្នងការរងនគរបាលខេត្តកំពង់ចាមម្នាក់ ស្នងការរងនគរបាលខេត្តស្វាយរៀងម្នាក់ ស្នងការរងនគរបាលខេត្តកែបម្នាក់ ស្នងការរងនគរបាលខេត្តរតនគិរីម្នាក់ ស្នងការរង នគរបាលខេត្តបន្ទាយមានជ័យ២នាក់ និងស្នងការរងនគរបាលខេត្តព្រៃវែងម្នាក់។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន តបតាមសំណើររបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្វាយលិខិតដាក់ឲ្យចូលនិវត្តន៍ នាយនគរបាលជាតិ​ទាំង៤៩រូបនេះ ទៅកាន់ព្រះមហាក្សត្រ។ ពេលនេះ ព្រះមហាក្សត្រ​បានត្រាស់​បង្គាប់ឲ្យ​មន្រ្តី​ទាំងនោះចូលនិវត្តន៍ ហើយ​នាយករដ្ឋមន្រ្តី​ត្រូវ​ទទួលបន្ទុក​អនុវត្ត​ព្រះរាជក្រឹត្យនេះ​ ចាប់ពីថ្ងៃចុះព្រះហត្ថលេខា តទៅ។

ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី កាលពី​ថ្ងៃ​ទី១៩ ខែ​កុម្ភៈ ឆ្នាំ២០១៦ បាន​ចេញ​ព្រះរាជក្រឹត្យ​មួយ​ដំឡើង​ឋានន្តរស័​ក្ដិ​ផ្កាយ​៤ ជូន​ឧត្ដមសេនីយ៍​ឯកចំនួន​៦​រូប​ដែល​សុទ្ធតែ​ជា​មន្ត្រី​នគរ​បាល​​ជាន់​ខ្ពស់។ មន្រ្តីជាន់​ខ្ពស់​៦​រូប​នោះ​ មាន៖ លោក មាស វិរិទ្ធ លោក សួស អង្គារ៍ លោក ជួន សុវណ្ណ លោក គៀត ច័ន្ទថារិទ្ធ លោក ថោង លីម និង​លោក ឆៃ ស៊ីណារិទ្ធ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ សម្ដេច ស ខេង ធ្លាប់​បានលើកឡើង​ថាការដំ​ឡើងឋានន្តរស័ក្តិ​ផ្កាយ​៤នេះ ដោយ​សារ​មន្ត្រីទាំងនោះ​បានបម្រើ​ជាតិ​ស្ទើរ​តែ​ពាក់កណ្តាលជីវិតទៅ​ហើយ៕

 

 

 

ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ដាក់ឲ្យនាយនគរបាលជាតិ៤៩រូប ចូលនិវត្តន៍ តាមសំណើររបស់សម្តេចនាយករដ្ឋមន្រ្តី

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner banner

មតិយោបល់