បក្សសង្រ្គោះជាតិបានឯកភាព ​សម្រេ​ច​ឲ្យ​តំណាងរាស្រ្ត​ដែលជាប្រធាននិងអនុប្រធាននៃគណៈកម្មការសភាទាំង១០ ​ចូលរួម​កិច្ច​ប្រជុំពិភាក្សា​លើ​សេចក្តីព្រាងច្បាប់ឬសេចក្តីស្នើច្បាប់។ដែលការសម្រេចនេះធ្វើឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ គណបក្សសង្រ្គោះជាតិ នៅទីស្នាក់ការកណ្តាលគណបក្ស ស្ថិតនៅសង្កាត់ចាក់អង្រែលើកាលពីម៉ោង ០៩ ព្រឹក ថ្ងៃទី០៩ ខែធ្នូ។

ប្រធាននិងអនុប្រធានគណបក្សសង្រ្គោះជាតិបានឯកភាពគ្នា​សម្រេ​ច​ឲ្យ​តំណាងរាស្រ្ត​ដែលជាប្រធាននិងអនុប្រធាននៃគណៈកម្មការសភាទាំង១០ ​ចូលរួម​កិច្ច​ប្រជុំពិភាក្សា​លើ​សេចក្តីព្រាងច្បាប់ឬសេចក្តីស្នើច្បាប់  ដោយ​លោកថា​ការចូលរួមនេះគឺដើម្បីទទួលបាន​ព័ត៌មានទាក់ទង​នឹង​សេចក្តីព្រាង​ច្បាប់ទាំងនោះ​និង​បញ្ចេញយោបល់ដែលមាន។​

លោក​សមរង្ស៊ីបានថ្លែង​ថា​លោកនិងលោក កឹម សុខា បាន​ឯកភាពគ្នា​ណែនាំ​ឲ្យ​សមាជិកគណៈ​កម្មការ​រដ្ឋសភា​ដែលគណបក្សសង្រ្គោះជាតិមាន​ប្រធាន​៥នាក់និងអនុប្រធាន៥នាក់​ ចូល​រួម​ប្រជុំពិភាក្សា​លើ​សេចក្តីព្រា­ងច្បាប់​ណាមួយដែលរដ្ឋាភិបាល​ដាក់មករដ្ឋសភា។ លោក​បញ្ជាក់ថា​ការចូលរួមនេះ ដើម្បីទទួល​បាន​ព័ត៌​មាន​និង​ចែករំលែកការបារម្ភរបស់ប្រជាពលរដ្ឋ​និងអង្គការសង្គមស៊ីវិល។

ទោះជា​យ៉ាងណាលោក​ សម រង្ស៊ី លើកឡើង​ថា​​ប្រសិន​បើ​មានការទទួលយក​មតិយោបល់របស់តំណាងរាស្រ្ត​​គណបក្ស​សង្រ្គោះជាតិ​ មានការស្តាប់យោបល់ ឲ្យតម្លៃនិង​ឯកភាពគ្នា​ពេលប្រជុំពិភាក្សា​​ នោះតំណាង​រាស្រ្ត​គណបក្សប្រឆាំង​នឹង​ចូលរួមប្រជុំសភាពេញអង្គ ដើម្បីពិភាក្សានិងអនុម័តសេចក្តី​ព្រាង​ច្បាប់ទាំង​នោះ។​

ជាមួយគ្នានោះលោក បានបញ្ជាក់ ​ថា៖ ការចូលរួមនេះ គឺ​ ចង់ដឹង​នូវអ្វីដែល រដ្ឋាភិបាលធ្វើដើម្បី កិច្ចការប្រទេសជាតិ ទោះ​ជាយើង​មិនគាំទ្រ​ តែយើង​ត្រូវ​ដឹង​ ដើម្បីយើងមានយោបល់ដោយខ្លួនយើង។

លោកបន្តថាប្រសិនបើជាប្រជាពលរដ្ឋរឺក៏សង្គមស៊ីវិលចងឲ្យមានការកែប្រែយ៉ាងនោះទាក់ទិននិងសេចក្ដីព្រាងច្បាប់នេះនឹងយកយោបល់ពីប្រជាពលរដ្ឋ។

សូមបញ្ជាក់ថាលោក​ សម រង្ស៊ី បានថ្លែង​បែបនេះ​ពីក្រៅប្រទេសតាមរយៈប្រព័ន្ធស្រ្កែបនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍​របស់គណបក្ស​ដែលធ្វើឡើងនៅថ្ងៃ​ពុធទៅ១០ធ្នូឆ្នាំ២០១៥។

ទន្ទឹមនិងនេះដែរលោកកឹមសុខាបានសរសេរលើទំព័រ Facebok ផ្ទាល់ខ្លួនរបស់លោកថាក្នុងកិច្ចប្រជុំនោះ គណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្សសង្គ្រោះជាតិ បានសម្រេចជាឯកច្ឆ័ន្ធអោយលោក ដឹកនាំគណប្រតិភូ ដើម្បីជួបចរចាជាមួយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។

គួរ​បញ្ជាក់​ថា តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ​ទាំង​៥៥រូប​កន្លងទៅ បាន​ធ្វើពហិការ​មិន​ចូលរួម​ប្រជុំ​សភា ដើម្បីអនុម័តសេចក្តីព្រាងច្បាប់ចំនួន​ពីរ គឺសេចក្តីព្រាងច្បាប់​ថវិកាជាតិ​ឆ្នាំ​២០១៦និង​សេចចក្តីព្រាងច្បាប់​ទូរគមនាគមន៍។ រដ្ឋសភាបានសម្រេច​អនុម័ត​ដោយ​៦៨លើ៦៨សំឡេង តំណាងរា​ស្រ្ត​មកពីគណបក្សប្រជាជនកម្ពុជា។ដោយគ្មានសម្លេងចូលរួមពីបក្សសង្រ្គោះជាតិនោះទេ៕​

 

ពីក្រៅប្រទេសលោកសមរង្ស៊ី សម្រេចឲ្យគណៈកម្មការសភាទាំង១០ ចូលរួមកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងសេចក្តីស្នើច្បាប់

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Friends

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
  • gplus
banner banner

មតិយោបល់