នៅព្រឹកថ្ងៃទី៣ខែមិថុនានេះ គឺជាថ្ងៃដែលប្រារព្ធពិធី​ដង្ហែ​ព្រះរាជ​បរម​ងារ​កិត្តិយស “​ព្រះ​ស្រី​លោ​ក​ធម្មិករាជ​ ថ្វាយ​ព្រះមហាក្សត្រនៃប្រទេសម្ពុជា។ពិធីដង្ហែរនោះគឹរៀបចំឡើងម​មហាវិថី​ព្រះ​​សុធារស ចាប់ពី​នាគ​បាញ់​ទឹក ឆ្ពោះទៅកាន់​ព្រះបរមរាជវាំង ដោយមានាការចូលរួម​ពីសំ​ណា​ក់ប្រជាពលរដ្ឋនិងព្រះសង្ឃរាប់ម៉ឺននាក់និងអង្គ។

ដូចការគ្រោងទុក នៅព្រឹកថ្ងៃទី៣ខែមិថុនានេះ ពិធីដង្ហែ​ព្រះរាជ​បរម​ងារ​កិត្តិយស “​ព្រះ​ស្រី​លោក​ធម្មិករាជ​” ថ្វាយ​ព្រះមហាក្សត្រសម្ដេច​ព្រះ​បរមនាថ នរោត្ដមសីហមុនី គឺបានប្រារព្ធធ្វើ​ឡើ​ងតាមគម្រោង។

ព្រះរាជពិធីថ្វាយព្រះបរមងារកិតិ្តយសនេះ មានការអញ្ជើញចូលរួមពីសំណាក់សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេច ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមជាមួយនឹងមន្ត្រីក្នុងជួររាជរដ្ឋាភិបាលជាច្រើនរូប សម្ដេចគណៈសង្ឃ ព្រះមេគុណ ព្រះសង្ឃ ប្រធានមន្ទីរធម្មការ និងសាសនាទូទាំងប្រទេស ក្រសួងស្ថាប័នចំនួន ៥៧ និងមានការរាប់បាត្រប្រគេនព្រះសង្ឃចំនួន ១ ម៉ឺនអង្គផងដែរ ។

អ្នកនាំពាក្យ ក្រសួង​ធម្មការ និង​សាសនា លោក សេង សុ​មុនី បានអោយដឹងថា នៅក្នុង​ពិធី​ថ្វាយ​​ព្រះរាជ​បរម​ងារ​កិត្តិយសនេះ មានការចូលរួមពីប្រជាពលរដ្ឋ និង​ព្រះសង្ឃ ​ចំនួន ១​ម៉ឺន​អង្គ ដោយ​គង់​នៅមុខ​ព្រះបរម​រាជវាំង ដើម្បី​អបអរសាទរ​។ បន្ទាប់ពី​ថ្វាយ​ព្រះរាជ​គោរមងារ​រួច ក៏មាន​ពិធីរាប់បាត្រ​ព្រះសង្ឃ ១​ម៉ឺន​អង្គ នៅមុខ​ព្រះបរមរាជវាំង​។​ចំពោះ​ព្រះសង្ឃ ដែល​មក​ចូ​លរួ​ម​ក្នុង​ពិធី​ថ្វាយ​ព្រះរាជ​បរម​ងារ​កិត្តិយស “​ព្រះ​ស្រី​លោក​ធម្មិករាជ​” ថ្វាយ​ព្រះមហាក្សត្រ គឺ​មកពី​ប្រទេស​ជប៉ុនម៉ុង​ហ្គោ​លីនិង​ប្រទេស​សឹង្ហ​បុរី​។​

សូមបញ្ជាក់ថា ព្រះរាជ​បរម​ងារ​កិត្តិយស “​ព្រះ​ស្រី​លោក​ធម្មិករាជ​” ថ្នាក់​អន្តរជាតិ​នេះមា​នន័​យ​ថា ព្រះ ​ក្សត្រ​ដែល​យកចិត្តទុកដាក់​និង​ឧបត្ថម្ភ​លើកស្ទួយ​ព្រះពុទ្ធសាសនា​ ក្នុង​ពិភពលោ​ក​។​ព្រះ​រាជ​បរម​ងារនេះ ត្រូវបាន​បង្កើតឡើង នៅ​ខែធ្នូ ឆ្នាំ​២០១៤ ក្នុង​ពិធី​ប្រជុំ​ព្រះពុទ្ធសាសនា លើ​ពិភពលោក នៅ​ប្រទេស​ជប៉ុន។អ្នក​ដែល​សម្រេច​ថ្វាយព្រះប​រម​ងារ «ព្រះ​ស្រី​លោក​ធម្មិករាជ» ដល់​ព្រះមហាក្សត្រ ព្រះបរមនាថ នរោត្តម សីហមុនី​គឺ​អង្គការ​ព្រះពុទ្ធសាសនា​ពិភពលោក។

បើតាម ​ទីប្រឹក្សា​ រដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងព្រះបរមរាជវាំងលោក ជ័យ ចាប បានឲដឹងថា អង្គការ​ព្រះពុទ្ធសាសនា​ពិភពលោក បានសម្រេច​ ថ្វាយព្រះប​រម​ងារ​កិត្តិយស​ ដល់​ព្រះមហាក្សត្រ​ ពី​ព្រោះ​គេ​បាន​តាមដាន​ឃើញ​ព្រះអង្គ​គឺជា​អ្នក​ បដិបត្តិ​ព្រះពុទ្ធសាសនា​ពិតប្រាកដ ​និង​បាន​យក​ព្រះ​ហរ​ទ័យ​ទុកដាក់​លើ​ វិស័យ​ព្រះពុទ្ធសាសនាយ៉ាង​ខ្លាំង។ (ដោយ៖ ប៊ុន ខេមរា)

 

ពិធីដង្ហែ ព្រះរាជបរមងារ ព្រះមហាក្សត្រ ត្រូវបានរៀបចំឡើងហើយ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Friends

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
  • gplus
banner banner

មតិយោបល់