ស្វាមីជាច្រើនបានទទួលស្គាល់ថា ខ្លួនចាំបាច់ត្រូវភរប្រពន្ធពេលខ្លះ ដើម្បីកុំឱ្យមានបញ្ហាក្នុងគ្រួសារ ។ ចំណែកភរិយាជាច្រើនគិតថា ពួកគេពិបាកនឹងទទួលការភូតកុហកពីប្តី ដែលគួរតែស្មោះត្រង់ចំពោះភរិយា ។
ការភូតភរក្នុងរង្វង់គ្រួសារកើតមានជាញឹកញាប់ ។ ប៉ុន្តែមនុស្សបានចំណាយពេលវេលាតិច ដើម្បីវិភាគទៅលើបញ្ហាមួយនេះ ដើម្បីដោះស្រាយវាចេញឱ្យស្រឡះពីក្នុងគ្រួសារ ។ ដើម្បីឱ្យមានការស្មោះត្រង់គ្នា នៅក្នុងជីវិតប្តីប្រពន្ធនោះ គេត្រូវយល់ច្បាស់អំពីបញ្ហាដែលនាំដល់ការភូតភរដោយលោកប្តី ។
ខណ:ដែលមនុស្សប្រុសមួយចំនួនភូតភរដោយសារតែចង់សប្បាយខ្លួនឯងនៅខាងក្រៅផ្ទះនោះ បុរសមួយចំនួនភូតភរ ដោយសារតែមិនចង់ឱ្យមានជម្លោះគ្រួសារ ដោយសារតែការនិយាយពិតត្រង់ ។ឧបមាថាប្តីអាចនឹងលាក់លុយមួយចំនួន ដើម្បីជួយដល់ឪពុកម្តាយ ឬបងប្អូនដែលមានការខ្វះខាត ។ បុរសខ្លះលាក់បាំងរឿងនេះពីព្រោះគេដឹងថា ប្រពន្ធដែលបានលុយហើយ មិនព្រមចេញវិញ ដើម្បីជួយដល់ឪពុកម្តាយ ឬបងប្អូនរបស់ខ្លួនជាដើម ។ដូច្នេះការភូតភរនៅក្នុងករណីនេះ នឹងមិនកើតមានទេ បើសិនជាប្រពន្ធផ្តល់ការយកចិត្តទុកដាក់ដល់ឪពុកម្តាយ ឬបងប្អូនខាងប្តីបានល្អប្រសើ ដូចដែលបុរសជាប្តីចង់បាន ។
ហេតុផលនៃការភូតភរពេលខ្លះ អាចបណ្តាលមកពីបុរសខិលខូច ប៉ុន្តែពេលខ្លះក៏អាចបណ្តាលមកពីប្រពន្ធ ដែលធ្វើឱ្យប្តីមិនមានសុវត្ថិភាព និងប្រាប់ប្រពន្ធគ្រប់រឿងទាំងអស់ ។
ដើម្បីដោះស្រាយបញ្ហាភូតភរនៅក្នុងគ្រួសារគេត្រូវសម្លឹងមើលដល់ឬសគល់នៃការភូតភរនោះថា តើវាបណ្តាលមកពីប្តីឬមកពីប្រពន្ធ ។ពេលដែលគេដឹងថា ការភូតភរបណ្តាលមកពីបញ្ហាអ្វីច្បាស់លាស់ ហើយប្តីប្រពន្ធអាចនឹងនិយាយគ្នាដោយត្រង់ៗ ដើម្បីដោះស្រាយបញ្ហានោះ ដើម្បីបញ្ចប់ការភូតភរទៅថ្ងៃក្រោយ។
ខណ :ដែលបុរសជាប្តីមិនសមនឹងភរប្រពន្ធ ក៏ព្រោះតែដើម្បីការសប្បាយខិលខូច នៅខាងក្រៅផ្ទះដូចជាដើម្បីផឹកស៊ីអូនបងនោះស្ត្រីជាប្រពន្ធក៏គួរតែយល់ឱ្យបានច្រើនអំពីប្តីដើម្បីឱ្យប្តីមានសុវត្ថិភាព នៅក្នុងការនិយាយការពិតគ្រប់យ៉ាងប្រាប់ប្រពន្ធ ៕

ពិតទេ ដែលថាពេលខ្លះ ស្វាមី ចាំបាច់ត្រូវតែ ភរប្រពន្ធ ដើម្បីកុំឱ្យមានបញ្ហាក្នុងគ្រួសារ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់