កាលពីរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦អភិបាលខេត្តបន្ទាយមានជ័យលោកសួន បវរ បានមានប្រ​សា​ស​ន៍ថាអាជ្ញាធរខេត្តបន្ទាយមានជ័យនៅតែបន្តជំរុញ យុទ្ធនាការដឹកទឹកចែក ជូនដល់ប្រជាពលរដ្ឋនៅតាមតំបន់ណាដែលមិនទាន់ទទួលបានទឹកភ្លៀងគ្រប់គ្រាន់នោះ។

​លោកបានថ្លែងយ៉ាងដូចច្នេះ ក្នុងពិធីជួបសំណេះសំណាល ជាមួយក្រុមកងរថយន្តអន្តរាគមន៍ដឹ​កទឹក របស់ ក្រសួងការពារជាតិ អគ្គមេបញ្ជាការកងយោធ​ពលខេមរភូមិន្ទរថយន្តដឹកទឹកក្នុងខេ​ត្ត​ដែលបានបំពេញបេសកកម្មដ៏មមាញឹក ក្នុងការដឹក ទឹកចែកជូនដល់ប្រជាពលរដ្ឋ​ដែលខ្វះ​​ខា​តទឹកប្រើប្រាស់ចំនួន៥០៣២៥ គ្រួសារនៅ តាមតំបន់ និងស្រុក ក្រុងមួយចំនួន មានស្រុ​កអូរជ្រៅ ស្រុកស្វាយចេក ស្រុកមង្គលបូរី​ ក្រុងសិរីសោភ័ណ ស្រុកព្រះនេត្រព្រះ និងក្រុងប៉ោយប៉ែត​។

លោកសួន បវរ ក្នុងនាមរដ្ឋបាលខេត្ត ក្នុងនាមប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យក៏បានថ្លែងអំណរគុណផងដែរដល់លោក អភិបាលរងទទួលបន្ទុកស្រុក ក្រុងនីមួយៗ មន្ទីរអង្គភាព ក្រុមការងារខេត្តគ្រប់លំដាប់ ថ្នាក់ ក្រុមយុវជនខេត្ត កងកម្លាំង មន្ត្រីរាជការ និងវិស័យឯកជនទាំងអស់ ដែលបានខិតខំជួយជ្រោមជ្រែងធ្វើឱ្យយុទ្ធនាការ ដឹកទឹកចែក ជូនប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យនេះ ក្រោមរូបភាព កម្លាំងសរុប មធ្យោបាយសរុប និងវិធានការសរុប យុទ្ធនាការនេះទទួលជោគជ័យ បំពេញបាននូវតម្រូវការខ្វះខាត ទឹកប្រើ ប្រាស់ និងបរិភោគ របស់ប្រជាពលរដ្ឋ។ លោកបន្តថា មកទល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦ ក្រុមការងារ នៅតែបន្តដឹកទឹកចែកចាយ សម្រាប់ភូមិឃុំមួយចំនួន ដែលមិនទាន់បានទទួលទឹកភ្លៀង គ្រប់គ្រាន់។

ក្នុងនោះដែរ លោកអភិបាលខេត្តបន្ទាយមានជ័យក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលមាន សម្តេច ហ៊ុន សែន បានយកចិត្តទុកដាក់ជួយឧបត្ថម្ភជាថវិកា ចំនួន​៨០លានរៀល តាមរយៈគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងការពារជាតិ អគ្គមេបញ្ជាការ និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យបានជួយផ្តល់រថយន្ត ដឹកទឹកចំនួន២៨គ្រឿងបូក ជាមួយរថយន្តដឹកទឹក​ខេត្តមួយចំនួនផង លោករដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមនិងមន្ត្រីជំនាញ ដែលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការជួយបូម ទឹកយកមកពីអាងកំពីងពួយ ខេត្តបាត់ដំបង មកចូល ស្ទឹងមង្គលបូរីនិងស្ទឹងសិរីសោភ័ណដើម្បីជួយ សង្រ្គោះប្រជាពលរដ្ឋ​ប្រកបដោយជោគជ័យ​ ដែលធានា​ឱ្យ ការប្រើប្រាស់ប្រជាពលរដ្ឋពុំមានការព្រួយ​បារម្ភពីការខ្វះខាតទឹកទៀតឡើយ។

 

ពលរដ្ឋ នៅខេត្តបន្ទាយមានជ័យ នៅតែខ្វះទឹកប្រើប្រាស់បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់