នៅព្រឹកថ្ងៃទី១២ខែមីនានេះ ប្រជាពលរដ្ឋមកពីស្រុកភ្នំស្រួច នៃខេត្តកំពង់ស្ពឺ បានប្រមូលផ្តុំគ្នានៅវត្តភ្នំក្នុងរាជធានីភ្នំពេញ។ជាការប្រមូលផ្តុំតវ៉ា ដើម្បីសុំឲ្យរដ្ឋាភិបាលជួយដោះលែង តំណាងរបស់ពួកគេពីរនាក់ដែលសមត្ថកិច្ចចាប់ខ្លួន និងទាមទារឲ្យជួយ ដំណោះស្រាយជម្លោះដីធ្លីរបស់ពួកគាត់ដែលត្រូវអាជ្ញាធរមូលដ្ឋានទន្ទា្រនយក។

ក្រុមប្រជាពលរដ្ឋប្រមាណ៥០នាក់មកពីភូមិថ្មី ឃុំសំរោង ស្រុកភ្នំស្រូចនៃខេត្តកំពង់ស្ពឺ ប្រមូលផ្តុំគ្នានៅក្បែរវត្តភ្នំបានថ្លែងថា តំណាងរបស់ពួកគាត់ពីរនាក់ត្រូវសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធនឹងការតវ៉ារឿងដីធ្លី។

ក្រុមប្រជាពលរដ្ឋបានលើកឡើងដូចៗគ្នាថា ពួកគាត់ធ្វើដំណើរពីខេត្តកំពង់ស្ពឺ ដើម្បីសុំឲ្យស្ថាប័នពាក់ព័ន្ធរបស់រដ្ឋ ជួយអន្តរាគមន៍ដោះលែងតំណាង និងជួយដោះស្រាយបញ្ហាដីធ្លី ដែលអូសបន្លាយ តាំងពីឆ្នាំ២០០៧នេះ ដើម្បីអាចធ្វើស្រែបង្កបង្កើនផលបានដោយមិនមានការភ័យខ្លាច។

ជម្លោះដីធ្លីរវាងប្រជាពលរដ្ឋចំនួន១៦៥គ្រួសារនៅភូមិថ្មី ឃុំសំរោង ស្រុកភ្នំស្រូចនៃខេត្តកំពង់ស្ពឺ ជាមួយអាជ្ញាធរមូលដ្នាន កើតមានតាំងពីឆ្នាំ២០០៧ ហើយរហូតមកដល់ពេលនេះក៏មិនទាន់មានដំណោះស្រាយនៅឡើយ។

ពលរដ្ឋមកពីខេត្តកំពង់ស្ពឺ ស្វែងកិច្ចអន្តរាគមន៍ពីអាជ្ញាធរថ្នាក់ជាតិរឿងទំនាស់ដីធ្លី

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Meng Ly

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់