កាលពីថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០១៦ លោក ប៉ា សុជាតិវង្សបានមានប្រសាសន៍ថាសាលា​រាជធានី​ភ្នំពេញ​នឹង​យក​បញ្ហា​ចរាចរណ៍​ជា​អទិភាព​សំរាប់ ធ្វើការ​ដោះស្រាយ ការកកស្ទះ​ចរាច​ណ៍​នៅក្នុង​រាជធានី​ចាប់ពី​ដើមឆ្នាំ​២០១៦​នេះ​ដែល​ក្នុងនោះ តាម​វិថី​មួយចំនួន​តំរូវ​មិន​ឲ្យ​មាន​ការចត​យានយន្ត និង​រៀបចំ​ឲ្យ​មាន​ការចត​រថយន្ត តាម​ថ្ងៃ​សេស និង​ថ្ងៃ​គូរ ព្រមទាំង​រៀបចំ​ផ្លូវ​ឯកទិស​បន្ថែមទៀត​។

មានប្រសាសន៍ក្នុងពិធីបិទសន្និបាតបូកសរុបវាយតម្លៃការងារអប់រំ យុវជននិងកីឡា រាជធានីភ្នំ​ពេ​ញ និងលើកទិសដៅការងារសម្រាប់ ឆ្នាំ ២០១៦ នៅមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំ​ពេញលោក ប៉ា សុជាតិ​វង្ស បាន​បន្ត​ឲ្យ​ដឹងថា ចំនួន​យាន​យន្ត​ដែល​បាន​ចុះបញ្ជី​ទូទាំង​រាជធានី​-​ខេត្ត​មាន​ប្រមាណ​ជាង ៤៧ ម៉ឺន​គ្រឿង ដូច្នេះ​អាច​បណ្តាល​ឲ្យ​មានការ​កកស្ទះ​ចរាចរ​យ៉ាងខ្លាំង តម្រូវ​ឲ្យ​មានការ​រៀបចំ​ឡើងវិញ ចំពោះ​ផ្លូវ​មួយចំនួន​ក្នុង​ទីក្រុង ដើម្បី​កាត់ បន្ថយ​ការកកស្ទះ​ចរាចរ​។

បន្ថែមលើសពីនេះលោក​អភិបាល​រាជធានី​ភ្នំពេញកំពុងតែបង្ហាញក្តី​សង្ឃឹម​និង ​មោទនៈ​ថា ប្រ​ជា​ពលរដ្ឋ ជាពិសេស​សិស្ស​-​និស្សិត ក្នុង​រាជធានី​ភ្នំពេញបាន​នឹង​កំពុង​ផ្លាស់ប្ដូរ​ឥរិយាបថពី​ការ​ប្រើប្រាស់​មធ្យោបាយ​ធ្វើដំណើរ​ផ្ទាល់ខ្លួន ដោយប្ដូរ​មកប្រើប្រាស់​សេវា​ដឹកជញ្ជូន​សាធារណៈ​រ​បស់​​​សា​លា​រាជធានី​ភ្នំពេញ។ លោក បាន​បន្តថា ទន្ទឹមនឹងនេះ សាលា​រាជធានី​បាន​លើក​ទឹក ចិត្ត​ចំពោះ​វិស័យ​ឯកជន ដើម្បី​វិនិយោគ​ក្នុងការ​សាងសង់​ចំណតរថយន្ត​ក្រោម​ដី ដើម្បី​ជួយ​កាត់បន្ថយ​ការចត​ឡាន​នៅតាម​ចិញ្ចើមផ្លូវ ដែល​នាំ​ឲ្យ​មានការ​កកស្ទះ​ចរាចរ​ផងដែរ​។​

គួរបញ្ជាក់​ផងដែរ​ថា នៅពេល​ដ៏​ខ្លី​ខាងមុខនេះ សាលា​រាជធានី​ភ្នំពេញ នឹង​ទទួលបាន​រថយន្ដក្រុង​សាធារណៈ​ចំនួន ១៨០​គ្រឿង​ពី​រដ្ឋាភិបាល​ជប៉ុន និង​រដ្ឋាភិបាល​ចិន​ចំនួន ១០០​គ្រឿង ដើម្បី​បង្កើត​ខ្សែ​រត់​រហូតដល់ ១០​ខ្សែ​រត់ ដែល​ប​ច្ជុ​ប្បន្ន​រដ្ឋាករ​ស្វយ័ត​រថយន្ដក្រុង​សាធារណៈ​មាន​ចំនួន ៥៥​គ្រឿង​កំពុងដំណើរការ ។ ហើយ​បច្ចុប្បន្ននេះ​សាលា​រាជធានី​ភ្នំពេញ​កំពុង​សិក្សា​ជាមួយ​ក្រុមហ៊ុន Wing ដើម្បី​ប្ដូរ​ពី​ការប្រើប្រាស់​ដោយ​ថវិកា​ផ្ទាល់​មកប្រើប្រាស់​ជា​កាត​ប្រចាំខែ ឬ​ប្រចាំឆ្នាំ ដើម្បី​បង្ក​ភាពងាយស្រួល និង​លុបបំបាត់​ភាពមិនប្រក្រតី​ផ្សេងៗ​៕

ផ្លូវមួយចំនួននឹងត្រូវសាលាក្រុងកែ សម្រួលដើម្បីកាត់បន្ថយស្ទះចរាចរ ក្នុងឆ្នាំ២០១៦

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់