ខេត្តកណ្ដាល ៖ បុរសម្នាក់ពេល កំពុងផឹកស្រា ជាមួយមិត្តភក្ដិ ស្រវឹងបាននិយាយ លាមិត្តភក្តិដែលផឹក ជាមួយគ្នាថាទៅចង.ក សំលាប់ខ្លួន តែមិនមាន អ្នកចាប់អារម្មណ៍ មួយសន្ទុះក្រោយមក ត្រូវបានគេឃើញ សពបុរសនោះ ចង.ក នឹងក្រមានៅលើ ដើមស្វាយខាងក្រោយ ភូមិ កោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង កាលពីម៉ោង ៤ និង៣០ នាទីរសៀល ថ្ងៃទី២១ ឧសភា ។

មូលហេតុដែលបុរសនេះគិតខ្លីចង.កសម្លាប់ខ្លួន ត្រូវគេសង្ស័យថា ដោយសារខឹងជីតាបង្កើតមិនទិញម៉ូតូ ឲ្យជិះ។ មន្ត្រីនគរបាល ស្រុកស្អាង ដែលទៅពិនិត្យ សពបានឲ្យដឹងថា បុរសដែលគិតខ្លី នោះឈ្មោះ ឡេង ចូវ ភេទប្រុស អាយុ២២ឆ្នាំ ជាជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ កោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង រស់នៅជាមួយ ជីដូន និងជីតាបង្កើត។

តាមប្រភពបានឲ្យដឹងថា កន្លងមកឈ្មោះ ឡេង ចូវ នេះមិនបាននៅជាមួយឪពុកម្ដាយទេ រស់នៅជាមួយ នឹងជីតា ហើយតែងតែ ដើរស៊ីផឹក រាល់ថ្ងៃ ជាប្រចាំមិន ដែលធ្វើការអ្វីទេ ។ កាលពីបីថ្ងៃ មុនកើតហេតុនេះ ឈ្មោះ ឡេង ចូវ មានទំនាស់ពាក្យសម្ដី ជាមួយជីតារឿង សុំលុយ ទិញម៉ូតូ តែជីតាមិនព្រមឲ្យ តាំងពីថ្ងៃនោះ មក ឈ្មោះឡេង ចូវ ដើរមិនចូលផ្ទះទេ។

លុះដល់ថ្ងៃកើតហេតុឈ្មោះឡេង ចូវ បានផឹកស្រាតាំងពីព្រលឹមរហូតដល់ថ្ងៃរសៀលរហូតដល់ស្រវឹង ជោកជាំបាន និយាយប្រាប់មិត្តភក្ដិ និងអ្នកផឹក ជាមួយគ្នាថា សុំលាអ្នក ទាំងអស់គ្នាសិនហើយ ទៅចង.ក សំលាប់ខ្លួន ហើយក៏ដើរចេញទៅបាត់ ពេលនោះមិនមាន អ្នកណា ចាប់អារម្មណ៍សំដី នោះ និងឃាត់ទេ។

លុះដល់វេលា ម៉ោង៤ និង៣០នាទីរសៀល ថ្ងៃដដែល ឈ្មោះម៉ម ថុល អាយុ៦៥ឆ្នាំ ត្រូវជាជីដូន បាន ទៅរើស ស្វាយស្រាប់ តែប្រទះ ឃើញសាកសព ចៅ ចង.កស្លាប់ នៅនឹងមែកស្វាយ ក៏ភ័យស្លន់ស្លោ រត់មកប្រាប់បងប្អូន នៅក្នុងភូមិ និងបានរាយការណ៍ មកនគរបាល មូលដ្ឋាន  ហើយកម្លាំងជំនាញ បច្ចេកទេសស្រុកចុះ ពិនិត្យសាកសពឃើញថា ជនរងគ្រោះពិតជា ស្លាប់ដោយសារ ចង.ក នឹងក្រមាជាមួយ មែកស្វាយ ជើងផុតពីដី ប្រាកដមែន ។

ក្រោយពិនិត្យរួចបាន ប្រគល់សាកសពជនរងគ្រោះ ជូនក្រុមគ្រួសារធ្វើបុណ្យ តាមប្រពៃណី៕


ប្រភព ៖ កោះសន្តិភាព

ផឹកស្រា​ស្រវឹង​ លា​អ្នក​ផឹក​ ជាមួយ​គ្នាទៅ ​ចង.ក​ សំលាប់​ខ្លួន​លើ​ដើម​ស្វាយ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Friends

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
  • gplus
banner banner

មតិយោបល់