(ភ្នំពេញ)៖ ប្រទេសកម្ពុជាមានផ្លូវដែកចំនួន២ខ្សែ គឺ ផ្លូវដែកពីភ្នំពេញឆ្ពោះទៅខេត្តព្រះសីហនុ មានប្រវែង ២៦៦គីឡូម៉ែត្រ និង ផ្លូវដែកពីភ្នំពេញឆ្ពោះទៅខេត្តបាត់ដំបង-ប៉ោយប៉ែត មានប្រវែង ៣៨៥,០៥។

ផ្លូវដែក​ពី​រាជធានី​ភ្នំពេញ​-​ខេត្ត​ព្រះសីហនុ ដែលមាន​ប្រវែង ២៦៦គីឡូម៉ែត្រ សាងសង់​ក្រោម​ស្នា​ព្រះ​ហស្ថ​ព្រះ​បរម​រតន​កោដ្ឋ ​ព្រះវររាជបិតាជាតិខ្មែរ ព្រះបាទសម្តេច​ព្រះ នរោត្តម​ សីហនុ​។ ការសាងសង់​ផ្លូវ​ដែកនេះ ​ចែកចេញ​៣​ដំណាក់កាល​។

ដំណាក់កាលទី១) ភ្នំពេញ​-​តាកែវ សាងសង់​ចន្លោះ​ឆ្នាំ​១៩៦០ ដល់​ឆ្នាំ​១៩៦៦ មានប្រវែង ៧៥ គីឡូម៉ែត្រ​, ដំណាក់កាលទី២) តាកែវ​-​កំពត សាងសង់ចន្លោះ​ឆ្នាំ​១៩៦៦ ដល់​ឆ្នាំ​១៩៦៧ មានប្រវែង ៩២​គីឡូម៉ែត្រ​, និង ដំណាក់កាលទី៣) កំពត​-​ស្ថានីយ៍​ខេត្ត​ព្រះសីហនុ និង​ដល់​កំពង់ផែ​ព្រះសីហនុ សាងសង់​ចន្លោះ​ឆ្នាំ​១៩៦៧ ដល់ឆ្នាំ១៩៦៩ មានប្រវែង ៩៩គីឡូម៉ែត្រ​។

ចំណែក ផ្លូវដែក​ពី​ភ្នំពេញ-បាត់ដំបង-ប៉ោយប៉ែត​ព្រំដែន​កម្ពុជា​-​ថៃ ដែលមាន​ប្រវែង ៣៨៥,០៥ គីឡូម៉ែត្រ ត្រូវបាន​សាងសង់​ក្នុងសម័យ​អាណានិគម​បារាំង​។ ផ្លូវដែកមួយខ្សែនេះ ក៏ត្រូវបានកសាងជា៣ដំណាក់កាលដែរ គឺ ទី១) ភ្នំពេញ-​ពោធិ៍សាត់ សាងសង់ចន្លោះ​ឆ្នាំ១៩២៩ ដល់ឆ្នាំ១៩៣១ មានប្រវែង ១៦៦គីឡូម៉ែត្រ​, ទី២) ពោធិ៍សាត់​-​មង្គល​បូរី សាងសង់ចន្លោះ​ឆ្នាំ១៩៣១ ដល់ ឆ្នាំ១៩៣៣ មានប្រវែង ១៦៤ គីឡូម៉ែត្រ​, និង ដំណាក់កាលទី៣) មង្គល​បូរី​-​ប៉ោយប៉ែត សាងសង់​ចន្លោះ​ឆ្នាំ១៩៣៣ ដល់ឆ្នាំ១៩៤២ មានប្រវែង ៥៥,០៥គីឡូម៉ែត្រ​។

សូមបញ្ជាក់ថា យោងតាមលិខិតចុះកាលបរិច្ឆេទទី២២ ខែមេសា ឆ្នាំ២០១៦ សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ព្រះអង្គ​សព្វព្រះរាជហឫទ័យ ត្រាស់បង្គាប់​ឲ្យ​សម្តេចចៅហ្វា​វាំង គង់សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង ធ្វើលិខិតផ្ញើជូន​ប្រមុខ​រាជរដ្ឋាភិបាល ឲ្យ​ធ្វើការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ អំពី​ផ្លូវដែក​កម្ពុជា ពី​ភ្នំពេញ​ទៅកាន់​ខេត្ត​ព្រះសីហនុ ដែលជា​ស្នា​ព្រះ​ហ​ស្ថ​ដ៏​ខ្ពង់ខ្ពស់​បំផុត នៃ​ព្រះករុណា​ព្រះ​បរម​រតន​កោដ្ឋ គឺត្រូវបានកសាងក្នុងសម័យ​សង្គមរាស្ត្រនិយម មិនមែននៅក្នុង​សម័យ​អាណានិគម​បារាំង​ នោះទេ៕

ខាងក្រោមនេះ ជាលិខិតរបស់សម្តេចចៅហ្វាវាំង គង់ សំអុល គោរពជូនប្រមុខរាជរដ្ឋាភិបាល៖

 សម្ដេចម៉ែ

 

 

ប្រវត្តិសង្ខេបនៃផ្លូវដែកទាំង២ខ្សែ របស់ប្រទេសកម្ពុជា

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner banner

មតិយោបល់