ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្រេចទិញយកការវិនិយោគទាំងមូល នៃផ្លូវវេងស្រេង មកកាន់កាប់ទាំងស្រុងវិញ ចាប់ពីពេលនេះតទៅដើម្បីជាកាដូជូនប្រជាពលរដ្ឋ និងជនរួមជាតិនៅក្នុងឆ្នាំថ្មី ២០១៦នេះ ។ដោយអ្នកធ្វើដំណើរទូទៅទាំងអស់ គឺមិនចាំបាច់ បង់ប្រាក់តទៅទៀតហើយ។នេះបើយោងតាមFacebookផ្លូវការ របស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន។

បើយោងតាមFacebookផ្លូវការ របស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនកាលពី យប់ រំលងអាធ្រាតចូលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសថា៖ ដើម្បីជាកាដូជូនប្រជាពលរដ្ឋ និងជនរួមជាតិនៅក្នុងឆ្នាំថ្មី ២០១៦នេះ រាជរដ្ឋាភិបាល សម្រេចទិញយកការវិនិយោគទាំងមូល នៃផ្លូវវេងស្រេង មកកាន់កាប់ទាំងស្រុងវិញ, ហើយចាប់ពីពេលនេះតទៅ គឺបងប្អូនប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរទូទៅទាំងអស់ គឺឈប់បង់ប្រាក់តទៅទៀតហើយ។

សម្តេចនាយរដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាក់ក្នុងនោះថា៖ «សម្ដេច មិនសំរាកនោះទេដោយ រង់ចាំមើលការយល់ឃើញ និងការផ្តល់មតិរបស់ជនរួមជាតិ »។

សម្ដេចបន្តថា ផ្លូវវេងស្រេងជាកាដូសម្រាប់ពលរដ្ឋប្រើប្រាស់ដោយគ្មានបង់លុយតទៅទៀត។សម្ដេចបានមើលឃើញកាន់តែច្បាស់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋយើងទាំងពលរដ្ឋរស់នៅក្នុងតំបន់វេងស្រេង និងពលរដ្ឋនៅទូទាំងរាជធានី ដែលត្រូវធ្វើដំណើរឆ្លងកាត់ផ្លូវវេងស្រេងនេះ។ ទន្ទឹមនឹងនេះសម្ដេច បានអរគុណពលរដ្ឋដែលបានសរសេរផ្តល់ព័ត៌មានពិតមកកាន់ Facebook របស់សម្ដេច អំពីបញ្ហា និងការព្រួយបារម្ភទាំងឡាយដែលបងប្អូនកំពុងជួបប្រទះនៅលើកំណាត់ផ្លូវនេះ។

ក្រោយពីបានសិក្សាល្អិតល្អន់មួយកម្រិតធំថែមទៀត គឺរាជរដ្ឋាភិបាលសម្រេចទិញយកការវិនិយោគទាំងមូលនៃផ្លូវវេងស្រេងនេះមកកាន់កាប់ទាំងស្រុងវិញ។

សម្ដេចបានបញ្ជាទៅសាលាក្រុង និងក្រុមហ៊ុនឯកជនត្រូវបញ្ឈប់យកលុយទាំងស្រុងចាប់ពីពេលចេញដំណឹងនេះ ហើយចាប់ពីពេលនេះតទៅ គឺបងប្អូនប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរទូទៅគឺឈប់បង់ប្រាក់តទៅទៀតហើយ។ ដែលនេះគឺជាកាដូសម្រាប់បងប្អូនជនរួមជាតិនៅក្នុងឆ្នាំថ្មី ២០១៦ នេះ!

នេះជាដំណឹងដ៏រំភើបណាស់ នឹងត្រេកអរសាទរសម្រាប់ប្រជាពលរដ្ឋយ៉ាងខ្លាំង, ដោយចាប់ពីពេលនេះតទៅធ្វើដំណើរទូទៅឆ្លងកាត់តាម ផ្លូវវេងស្រេងគឺឈប់បង់លុយទៀតហើយ។

សូមបញ្ជាក់ថាការប្រកាសរបស់សម្តេចប្រមុខរាជរដ្ឋាភិបាល ភ្លាមៗបែប នេះ ធ្វើឡើងបន្ទាប់ពីមានបានសិក្សា ល្អិតល្អន់មួយកម្រិតធំ ថែមទៀត និងកើតឡើងក្រោយប៉ុន្មានម៉ោងបន្ទាប់ពីសម្តេច ហ៊ុន សែន បានប្រកាសជូនបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមផ្លូវវេងស្រេង ប្រើប្រាស់ផ្លូវដោយឥតគិតថ្លៃ, ប៉ុន្តែនៅពេលនេះសម្តេច ហ៊ុន សែន ប្រកាសទិញយកការវិយោគទាំងស្រុងពីក្រុមហ៊ុន ហើយផ្តល់ឲ្យប្រជាពលរដ្ឋទូទៅប្រើប្រាស់ដោយមិនចាំបាច់ បង់ប្រាក់នោះទេ។

 

ប្រមុខ រដ្ឋាភិបាល សម្រេចទិញយកការវិនិយោគទាំងមូល នៃផ្លូវវេងស្រេងដើម្បីជាកាដូឆ្នាំថ្មីជូនជនរួមជាតិ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់