សម្ដេចនាយករដ្ឋមន្រ្តីហ៊ុនសែនបានលើកឡើងថាសម្ដេចសូមលើកទឹកចិត្តនិងគាំទ្រកីឡាការិនី ស៊ន សៀវម៉ី ក្នុងការខិតខំប្រឹងប្រែងប្រកួតលើឆាកអន្តរជាតិ ដើម្បីជោគជ័យថ្មីៗថែមទៀតសម្រាប់ប្រទេសជាតិយើង។ដែលការលើកឡើងរបស់សម្ដេចបែបនេះបានធ្វើឡើងតាមហ្វេសប៊ុករបស់សម្ដេច។

បើយោងតាមសំណេរនៅលើហ្វេសប៊ុកផ្លូវការរបស់សម្ដេចនាយករដ្ឋមន្រ្តីហ៊ុនសែននាថ្ងៃទី១៦មេសាបានឪ្យដឹងថាសម្ដេចសូមអបអរសាទរ កីឡាការិនី ស៊ន សៀវម៉ី ដែលបានឆ្លងផុតការប្រកួតជម្រុះកីឡាអូឡាំពិក នៅប្រទេសហ្វីលីពីននៅថ្ងៃទី១៦ខែមេសាឆ្នាំ២០១៦ ហើយបន្ទាប់មកនឹងត្រូវទៅប្រកួតជុំបន្ទាប់នៅកីឡាអូឡាំពិករដូវក្ដៅនៅទីក្រុង Rio ប្រទេសប្រេស៊ីល នាដើមខែសីហា ២០១៦ខាងមុខនេះ។

ជាមួយគ្នានោះសម្ដេចសូមលើកទឹកចិត្តនិងគាំទ្រកីឡាការិនី ស៊ន សៀវម៉ី ក្នុងការខិតខំប្រឹងប្រែងប្រកួតលើឆាកអន្តរជាតិ ដើម្បីជោគជ័យថ្មីៗថែមទៀតសម្រាប់ប្រទេសជាតិយើង៕

SD 17 04m

ប្រមុខរដ្ឋាភិបាលលើកទឹកចិត្តកីឡាការិនី ស៊ន សៀវម៉ី ក្នុងការខិតខំប្រឹងប្រែងប្រកួតលើឆាកអន្តរជាតិ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់