(ភ្នំពេញ)៖ ករណីកម្មករខ្មែរ៥នាក់ ជាប់សង្ស័យរំលោភនារីបរទេសពីរនាក់ នៅប្រទេសថៃ ពេលនេះ ត្រូវប្រមុខការទូតកម្ពុជា លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ណែនាំឲ្យទូត​ខ្មែរ​ប្រចាំទីក្រុងបាងកក ស្វែងរកមេធាវីការពារក្ដីឲ្យកម្មករ​ខ្មែរ​ទាំងនោះ ដោយដាក់កំហិតថា ទោះជាក្នុងស្ថានភាពណាក៏ដោយ ត្រូវរិះរកវិធីជួយពួកគេ។ 

យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា បន្ទាប់ពីទទួល បានព័ត៌មានថា កម្មករនេសាទខ្មែរ ៥នាក់ បានចាប់រំលោភស្រ្តីទេសចរណ៍ជនជាតិបារាំង នៅព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ម្សិលមិញនេះ  ឯកអគ្គរាជទូតខ្មែរប្រចាំនៅប្រទេស រួមនិងអាជ្ញាធរថៃ បានជិះឧទ្ធម្ភាគចក្ររួមគ្នាទៅកាន់កោះគុត កន្លែងកើតហេតុ។

នៅក្នុងសេចក្តីជូនព័ត៌មាន បានបញ្ជាក់ថា តាមរយៈការសាកសួររបស់ឯកអគ្គរាជទូតខ្មែរ កម្មករទាំង ៥នាក់ បានសារភាពថា ពួកគេ ពិតជាបានជាប់ពាក់ព័ន្ធលើករណី «រំលោភ និងប្រើហឹង្សា» ពិតប្រាកដមែន។ កម្មករទាំង ៥នាក់ បានឲ្យដឹងទៀតថា ការប្រព្រឹត្ត សកម្មភាពនេះ ដោយសារតែពួកគេស្ថិតក្នុងស្ថានភាពស្រវឹងស្រា។

សូមបញ្ជាក់ កម្មករខ្មែរចំនួន៥នាក់  ដែលធ្វើការនៅលើទូកនេសាទ ត្រូវបានចុះផ្សាយថា ត្រូវប្រជាពលរដ្ឋ និងតម្រួតថៃចាប់ខ្លួនបាន កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅក្នុងស្រុកកោះកូត ខេត្តត្រាត ប្រទេសថៃ ដែលជាប់សង្ស័យចាប់រំលោភនារីបរទេសពីរនាក់ ជា​ភ្ញៀវ​ទេសចរណ៍។

​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ ​ឲ្យ​ដឹងថា ជនរងគ្រោះ មាន​គ្នា​៤​នាក់ (​ប្រុស​២​នាក់ ស្រី​២​នាក់​) បាននាំគ្នា​មក​ដើរលេង​កំសាន្ត តាម​ឆ្នេរសមុទ្រ ស្ថិតនៅក្នុង​ស្រុក​កោះ​កូត ខេត្ត​ត្រាត  ហើយ ​ត្រូវ​បានក្រុម​ជនសង្ស័យ ចំនួន​៥​នាក់ បាន​ស្ទុះ​មក​វាយ​ពួកខ្លួន  ព្រមទាំង​បាន​ចាប់រំលោភ នារី​ពីរ​នាក់​នោះ​។ ប៉ុន្តែ​ស្ត្រី​ម្នាក់ បាន​រត់​រួចខ្លួន និង​បាន​ស្រែក​ឲ្យ​គេ​ជួយ បង្ករ​ឲ្យ​មានការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច រហូត​ឈានដល់​ការចាប់ខ្លួន ជនសង្ស័យ​ទាំង​៥​នាក់​តែម្តង​។​

​យុវជន ជា​ជនសង្ស័យ​ទាំង​៥​នាក់  ដែល​អាជ្ញា​ធរមាន សមត្ថកិច្ច​ថៃ​ចាប់ខ្លួន មានឈ្មោះ​ដូចជាៈ ១-​ឈ្មោះ ចឺន  អាយុ​២៥​ឆ្នាំ​។ ២-​ឈ្មោះ យី​ម  អាយុ​២៥​ឆ្នាំ​។ ៣-​ឈ្មោះ ផៃ អាយុ​២២​ឆ្នាំ​។ ៤-​ឈ្មោះ បុ​ត ណា​ម អាយុ​២០​ឆ្នាំ និង​៥-​ឈ្មោះ ធី អាយុ​២០​ឆ្នាំ​។ ហើយ​ជនសង្ស័យ​ទាំង​៥​នាក់ កំពុងតែ​ស្ថិតនៅក្រោម ការសាកសួរ​ពី​សមត្ថ​ក​កិច្ច​ថៃ​។

បើទោះបីជាយ៉ាងណា ប្រមុខកាទូរកម្ពុជា បានបញ្ជាឲ្យឯកអគ្គរាជទូតខ្មែរនៅថៃ ត្រូវរិះរកគ្រប់វិធី ព្រមទាំងផ្តល់មេធាវី ដើម្បីការពារក្តី ឲ្យកម្មករនេសាទទាំង ៥នាក់នេះ។ ហើយ ក្រសួងបន្តតាមដានករណីនេះ ដោយយកចិត្តទុកដាក់បំផុត៕

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា៖ 

Hong-0020

 

ប្រមុខការទូតកម្ពុជា ប្រាប់ឲ្យទូតខ្មែរប្រចាំទីក្រុងបាងកក ស្វែងរកមេធាវីការពារក្ដីឲ្យកម្មករខ្មែរ៥នាក់ ដែលជាប់សង្ស័យរំលោភនារីបរទេស

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់