លោកសួនសិរីរដ្ឋា ប្រធានគណបក្សអំនាចខ្មែរ ធ្លាប់បានលើកឡើងថាកម្មករកម្មការនីការរោងចក្រគាត់ ជិះឡានធ្វើដំណើរទៅមកធ្វើការដែលមានគ្នាណែនតាន់តាប់ គឺ ដោយសារតែប្រាក់ខែ តិច បានត្រឹមតែ ១៤០ ដុល្លា ១ ខែ បើមិនមានថែមម៉ោង ។

ប្រធានបក្សអំនាចខ្មែរ សួនសិរីរដ្ឋាបា​នលើកឡើង ​នៅលើហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី ០១ ខែមេសា ឆ្នាំ២០១៦ដោយនិយាយអំពីការធ្វើដំណើររបស់ កម្មករ កម្មការនី​ដោយលោកថាការធ្វើដំណើរជិះរថយន្តឈរបញ្ជ្រៀតគ្នា មួយឡានៗជិត ៥០ នាក់បែបហ្នឹងហើយបានជាពេលមានគ្រោះថ្នាក់ម្តងៗ គឺកម្មករមានគ្រោះថ្នាក់ច្រើន ។

លោកបន្តថានេះមិនមែនដោយសារ កម្មករអ្នកធ្វើការរោងចក្រគាត់ចង់ជិះឡានធ្វើដំណើរទៅមកធ្វើការបែបហ្នឹងទេ តែគឺដោយសារប្រាក់ខែវាតិច បានត្រឹមតែ ១៤០ ដុល្លា ១ ខែ បើមិនមានថែមម៉ោង ។ ប្រាក់ខែ ១៤០ ដុល្លា នេះមិនស្មើនឹងកូនចៅរបស់ពួកអ្នកកាន់អំណាចចាយថ្លៃបាយមួយពេលផង ។ តែរដ្ឋាភិបាលនេះគេសុខចិត្តធ្វើអាជីវកម្មលើកម្លាំងពលកម្មរបស់កម្មករ ហើយពួករលួយស៊ីសំណូកពីថៅកែចិន យួន ។

ប្រធានបក្សរូបនេះលើកឡើងថាគណបក្សអំណាចខ្មែរ មានគោលការណ៍ កំណត់ប្រាក់ឈ្នួលទាបបំផុត ១ ម៉ោងថ្លៃ ១,២៥ ដុល្លា សម្រាប់កម្មករដែលមិនចេះអ្វីសោះ ដែលស្មើនឹង ១០ ដុល្លា ១ ថ្ងៃ (៨ ម៉ោង) ដើម្បីធានាលើកកំពស់ជីវភាពកម្មករខ្មែរ ឲ្យរស់នៅសមរម្យ ពីព្រោះកម្មករមិនមែនជាទាសករទេ ! ។

Sorun Serry ratha 05-04

Sorun Serry ratha 05-04 003

Sorun Serry ratha 05-04 001

 

 

 

ប្រធាន បក្សអំនាចខ្មែរ ៖ កម្មករកម្មការនីរោងចក្រ ជិះឡានដែល ណែនតាន់តាប់ ដោយសារប្រាក់ខែតិច

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Friends

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
  • gplus
banner banner

មតិយោបល់