(ភ្នំពេញ)៖ ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នឹងចុះទៅជួបសំណេះសំណាល ជាមួយអ្នកគាំទ្ររបស់ខ្លួន នៅពោធិ៍សាត់ ព្រឹកថ្ងៃទី២០ ខែ មីនា ស្អែកនេះ។ នេះបើតាមFacebook របស់លោក កឹម សុខា។

ទំព័រFacebook បានសរសេរនៅព្រឹកថ្ងៃសៅរ៍នេះ ថា ថ្ងៃអាទិត្យ ទី២០ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង៨ព្រឹក លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ នឹងជួបជាមួយថ្នាក់ដឹកនាំមូលដ្ឋាន សកម្មជន ចលនាយុវជន ចលនាស្រ្ដីគណបក្ស និងចលនាខ្មែរ-ឥស្លាម នៅក្នុង “វេទិកាសកម្មជនមូលដ្ឋាន” ដែលមានអាស័យដ្ឋាននៅតាមបណ្ដោយផ្លូវជាតិលេខ៥ ភូមិទ្រាំង សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់៕

ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ នឹងចុះទៅសំណេះសំណាល ជាមួយអ្នកគាំទ្ររបស់ខ្លួន នៅពោធិ៍សាត់ ព្រឹកស្អែក

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់