(ភ្នំពេញ)៖ លោក កឹម​ សុខា ប្រធានស្ដីទីគណបក្សសង្រ្គោះ​ជាតិ នៅព្រឹកថ្ងៃសៅរ៍នេះ បានអំពាវនាវឲ្យបណ្តាគណបក្សនយោបាយទំាងអស់ ត្រូវធ្វើការប្រកួតប្រជែង ដោយភាពថ្លៃថ្នូរ ដោយមិនប្រើហិង្សា និងអំណាច គៀបសង្កត់។ 

នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦នេះ គណបក្សសង្គ្រោះជាតិបានរៀបចំ «សន្និបាតក្រុមប្រឹក្សាជាតិលើកទី២» នៅភូមិព្រែកលាប សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្រោមការចូលរួមពីលោក សម រង្ស៊ី (Video Conference) និងលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។

ថ្លែងក្នុងឱកាសព្រឹកនេះ​​លោក កឹម​ សុខា ប្រធានស្ដីទីគណបក្ស បានអំពាវនាវឲ្យគណបក្សនយោបាយទំាងអស់ប្រកួតប្រជែងគ្នា ក្នុងការបោះឆ្នោត ដោយភាពថ្លៃថ្នូរ ហើយមិនត្រូវប្រើហិង្សា និងយកអំណាចមក គៀបសង្កត់គណបក្សផ្សេងនោះទេ។

ជាមួយគ្នានោះដែរ លោក កឹម សុខា ក៏អំពាវនាវដល់អង្គការ សង្គមស៊ីវិល ដែលមានបំណងផ្តល់ជំនួយមកកម្ពុជា គឺត្រូវធ្វើយ៉ាងណាផ្តល់ជំនួយ ក្នុងការជម្រុញការបោះឆ្នោតមួយ ដ៏ត្រឹមត្រូវ និងយុត្តិធម៌ ហើយជំនួយដែលនិងផ្តល់មកក្រោយនោះ និងមានផលប្រយោជន៍ សម្រាប់ប្រជាពលរដ្ឋ។

គួរកត់សម្គាល់ថា សន្និបាតក្រុមប្រឹក្សាជាតិលើកទី២ របស់គណបក្សសង្រ្គោះជាតិ នាព្រឹកនេះ ខណៈលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ កំពុងជាប់ពាក់ព័ន្ធនឹងការស៊ើបអង្កេតរបស់ អង្គភាពប្រឆាំងអំពើពុករលួយ (នៅក្នុងខ្សែអាត់សម្លេងដែលបែកធ្លាយ លោក កឹម សុខា បានឲ្យលុយស្រីស្នេហ៍) ព្រមទាំងបាននឹងកំពុងជាប់ពាក់ព័ន្ធនឹងករណីរឿងអាស្រូវផ្លូវភេទផងដែរ។

យ៉ាងណាក៏ដោយ ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នៅព្រឹកថ្ងៃនេះ បានប្រកាសជំហរជាថ្មីនូវសារនយោបាយរបស់ខ្លួន គឺ៖ “មិនឈ្លោះ មិនឆ្លើយ និង មិនឆ្លង” ៕

 

 

 

 

 

 

 

ប្រធានស្ដីទី លោក កឹម សុខា អំពាវនាវឲ្យគណបក្សនយោបាយប្រកួតប្រជែងដោយភាពថ្លៃថ្នូរ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់