ប្រធា នបក្សអំណាចខ្មែរ លោកសួនសិរីរដ្ឋាបានលើកឡើងថាដើមហេតុសង្គ្រាម ដុតកំទេចប្រទេសខ្មែរ គឺដោយសារតែមេដឹកនាំរបបមុន ១៨ មីនា ១៩៧០ បានអនុញ្ញាត្តិឪ្យជនជាតិវៀតណាមចូលស្រុកខ្មែរ ប្រើប្រាស់ដីខ្មែរធ្វើបន្ទាយទ័ព និងដឹកស្បៀងចិញ្ចឹមកងទ័ពនៅលើដីខ្មែរ ដែលបង្ករនូវសង្គ្រាមវិនាសកម្ម ឬជាដើមចមនៃរបបខ្មែរក្រហមមិនមែន១៨ មីនា ១៩៧០ ជាដើមហេតុនោះទេ ។​

បើយោងតាមសំណេរនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោក សួន រដ្ឋា លោកបានលើកឡើងថា លោក​សូមប្រកាសថា ១៨ មីនា ១៩៧០ មិនមែនជាដើមហេតុដែលបង្ករនូវសង្គ្រាមវិនាសកម្ម ឬជាដើមចមនៃរបបខ្មែរក្រហមនោះទេ ។

ដោយលោកបញ្ជាក់ថា ដើមហេតុសង្គ្រាម ដុតកំទេចប្រទេសខ្មែរ គឺដោយសារតែមេដឹកនាំរបបមុន ១៨ មីនា ១៩៧០ បានអនុញ្ញាត្តិឪ្យជនជាតិវៀតណាមចូលស្រុកខ្មែរ ប្រើប្រាស់ដីខ្មែរធ្វើបន្ទាយទ័ពរបស់ខ្លួន និងដឹកស្បៀងចិញ្ចឹមកងទ័ពនៅលើដីខ្មែរ ។

លោកសួនសិរីរដ្ឋាបានបន្តថាពួកអ្នកនយោបាយកញ្ជះបរទេសដែលដឹកនាំឪ្យវៀតណាមចូលឈ្លានពានស្រុកខ្មែរ គឺពួកគេចាត់ទុកថ្ងៃ ១៨ មីនា ជាសត្រូវ ជាថ្ងៃចង្រៃ ពីព្រោះយើងប្រឆាំងបរទេសឈ្លានពាន ដែលជាចៅហ្វាយរបស់ពួកគេ ។

លោកបន្តថាថ្ងៃ១៨ មីនា ១៩៧០ ជាថ្ងៃសេរីភាពខ្មែរ ដែលពលរដ្ឋខ្មែរ បានរួមគ្នាក្រោកឡើងប្រឆាំងជាមួយវៀតណាម ឈ្លានពាន ការពារទឹកដីខ្មែរ និងសម្រេចជោគវាសនាជាតិខ្មែរ ដោយខ្លួនឯង ក្នុងពេលដែលមេដឹកនាំខ្មែរកាលណោះ រត់ចោលស្រុក ពេលឲ្យវៀតណាមចូលពេញស្រុក ។

សូមបញ្ជាក់ថាការលើកឡើងរបស់ប្រធានបក្សអំណាចខ្មែរលោកសួនរដ្ឋាដូច្នេះបានធ្វើឡើងក្នុងពិធីសមាជបក្សលើកដំបូងរបស់ខ្លួននៅទីតាំងដីឡូតិ៍ សាងសង់ទីស្នាក់ការកណ្តាលរបស់ គណបក្សអំណាចខ្មែរ ក្នុងសង្កាត់ពងទឹក ខ័ណ្ឌដង្កោ ភ្នំពេញកាលពីថ្ងៃទី ១៨ មីនា ២០១៦  ។

 

ប្រធានបក្សអំណាចខ្មែរ លោកសួនសិរីរដ្ឋា៖ដើមចមនៃរបបខ្មែរក្រហមមិនមែនថ្ងៃ១៨មីនា ១៩៧០ នោះទេ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់