ប្រធានបក្សអំណាចខ្មែរលោកសួនសិរីរដ្ឋាបានលើកឡើងថាការកោះហៅ លោកកឹម សុខា ឲ្យមកបំភ្លឺរឿងអាស្រូវផ្លូវភេទជាមួយនឹងស្រីញីរបស់រដ្ឋសភានោះគឺមិនមានអ្វីខុសទេ ព្រោះ លោកកឹម សុខា ជាមាជិកសភា កាលណាសមាជិកសភា ប្រព្រឹត្តិរឿងមិនត្រឹមត្រូវ អសីលធម៌ អាស្រូវផ្លូវភេទដូច្នោះ សភាត្រូវតែកោះហៅមក សួររកការពិត ដើម្បីការពារនូវកេរ្តិ៍ឈ្មោះស្ថាប័នជាតិ ។ដែលការលើកឡើងរបស់ប្រធានបក្សអំណាចខ្មែរបែបនេះបានធ្វើឡើងនៅលើហ្វេសប៊ុករបស់លោកនាថ្ងៃទី ២៥ មីនា ២០១៦។

លោកសួនសិរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ លើកឡើងនៅ លើហ្វេសប៊ុក របស់លោកនៅថ្ងៃទី ២៥ មីនា ២០១៦ ថារដ្ឋសភា កោះហៅលោក កឹម សុខា ឲ្យមកបំភ្លឺរឿងអាស្រូវផ្លូវភេទជាមួយនឹងស្រីញីរបស់ ខ្លួននោះ គឺឥតខុសនោះទេ ព្រោះ លោកកឹម សុខា ជាមាជិកសភា កាលណាសមាជិកសភា ប្រព្រឹត្តិរឿងមិនត្រឹមត្រូវ អសីលធម៌ អាស្រូវផ្លូវភេទដូច្នោះ សភាត្រូវតែកោះហៅមក សួររកការពិត ដើម្បីការពារនូវកេរ្តិ៍ឈ្មោះស្ថាប័នជាតិ ។

លោកសួនសិរីរដ្ឋាបន្តថា ចំណែកខាង អង្គភាពប្រឆាំង អំពើរពុករលួយសម្រេចបើកកញ្ចប់ប្រកាសទ្រ​ព្យសម្បត្តិរបស់ កឹម សុខា ដើម្បីធ្វើការ ស៊ើបអង្កេតរឿងពុករលួយ ក៏មិនខុសដែរ ។

លោកបន្ថែមថាតែ រដ្ឋសភា និង អង្គភាពប្រឆាំងអំពើរពុករលួយនេះខុស គឺខុសត្រង់មិនហ៊ានយក វិធាន និងច្បាប់ដូចគ្នានេះមកអនុវត្តន៍មន្ត្រីថ្នាក់ដឹកនាំ របស់ គណបក្សប្រជាជន កម្ពុជា ដែលកំពុងកាន់អំណាច ដែលបាន ប្រព្រឹត្តិនូវរឿងដូចគ្នានេះ ។ ករណីនេះគឺវា ដូចគ្នាទៅហ្នឹងតុលាការ ដែលមិនហ៊ាន យកច្បាប់មក កាត់ទោសមន្ត្រីថ្នាក់ដឹកនាំ គណបក្ស ប្រជាជនកម្ពុជា ក្នុងពេលដែល មានបណ្តឹង ប្តឹងមន្ត្រីមេដឹកនាំ គណបក្ស ប្រជាជនកម្ពុជា ដែរ ។

លោកប្រធានបក្សរូបនោះក៏បញ្ជាក់ដែរថាដូច្នោះទាំងរដ្ឋសភា ទាំងអង្គភាពប្រឆាំងអំពើរពុករលួយ និងទាំងស្ថាប័នតុលាការ គឺគ្រាន់តែជាក្រុមស្នំនយោបាយរបស់ គណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់ អំណាចតែប៉ុណ្ណោះ មិនមែនធ្វើការបម្រើជាតិ និងបម្រើពលរដ្ឋខ្មែរទេ ៕

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់