ប្រធានបក្សអំណាចខ្មែរ លោកសួន សិរីរដ្ឋា បានលើកឡើងថា សម្ដេច ហ៊ុន សែន ខំប្រឹងលេងល្ខោនសំដែងជាតួរកាច ហើយខាង សម រង្ស៊ី និង កឹម សុខា ខំសំដែងជាតួរឈឺសាច់ ដើម្បីសំដែងបន្តបោកយក ចិត្តអ្នកគាំទ្រ គណបក្សសង្គ្រោះជាតិ ឲ្យអាណិតអាសូរតួរអង្គដែលកំពុងសំដែងឲ្យគេធ្វើ បាបនៅពេលនេះ ។នេះបើយោងតាមបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក កាលពីថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០១៦

បើយោងតាមសំណេរនៅ លើបណ្ដាញសង្គមហ្វេស លោកសួនសិរីដ្ឋាបាន លើកឡើងថា សម្ដេច ហ៊ុន សែន និង គណបក្សប្រជាជនកម្ពុជា ភ័យខ្លាចបំផុតនោះគឺ ខ្លាច គណបក្សសង្គ្រោះជាតិ បាត់អស់សំឡេងគាំទ្រហើយរលាយដូច គណបក្សហ្វ៊ុនស៊ិនប៉ិច ដែលដឹកនាំដោយ នរោត្តម រណឬទ្ធិ លោកបន្តទៀតថា មិនមែនសម្ដេច ហ៊ុន សែន និង គណបក្សប្រជាជនកម្ពុជា ខ្លាចបោះឆ្នោតចាញ់ គណបក្សសង្គ្រោះជាតិ ទេ ។ ព្រោះបើ បក្សសង្គ្រោះជាតិ រលាយអស់មានអ្នកគាំទ្រ ដូច ហ្វ៊ុនស៊ិនប៉ិច គឺលែងមាន បក្ស​បង្គ្រប់កិច្ច ចូលទៅបូក បង្គ្រប់ទឹកឲ្យ បក្សប្រជាជន ទៀតហើយ ។

​លោកសួនសិរីដ្ឋាបញ្ជាក់ថាដូច្នោះហើយបានជាពេលនេះ លោកសម្ដេច ហ៊ុន សែន ខំប្រឹងលេងល្ខោនសំដែងជាតួរកាច ហើយខាង សម រង្ស៊ី និង កឹម សុខា ខំសំដែងជាតួរឈឺសាច់ ដើម្បីសំដែងបន្តបោកយក ចិត្តអ្នកគាំទ្រ គណបក្សសង្គ្រោះជាតិ ឲ្យអាណិតអាសូរតួរអង្គដែលកំពុងសំដែងឲ្យគេធ្វើ បាបនៅពេលនេះ ។ ការសំដែងល្ខោននយោបាយមួយឈុតៗ ដែលពួកគេសំដែងតាំង ពីឆ្នាំ ១៩៩៨ រហូតមកដល់បច្ចុប្បន្ននេះ គឺដើម្បីបោកពលរដ្ឋអ្នកស្នេហាជាតិ និងអ្នកដែល ចង់បានការផ្លាស់ប្តូរប៉ុណ្ណោះ ។

ក្នុងនោះដែរលោកបន្តថាលោក​សម រង្ស៊ី និង លោកកឹម សុខា ធ្វើនយោបាយដើម្បីស៊ីឈ្នួលចាញ់ មិនមែនដើម្បីឈ្នះ និង ដើម្បីការផ្លាស់ប្តូរតាមបំណងពលរដ្ឋខ្មែររាប់លាននាក់ដែលចេញមកគាំទ្រនោះទេ ។ បើពួកគេធ្វើនយោបាយដើម្បីឈ្នះ និងដើម្បីការផ្លាស់ប្តូរនោះ សម រង្ស៊ី និង កឹម សុខា ឈរការពារជ័យជំនះដែលពលរដ្ឋខ្មែរប្រគល់ឲ្យក្នុងឆ្នាំ ២០១៣ នេះបានជោគជ័យហើយ ។

ប្រធានបក្សរូបនេះបញ្ជាក់ទៀតថាដូច្នោះពេលនេះ បើពលរដ្ឋខ្មែរអ្នកស្នេហាជាតិ នៅតែបន្តវ៉ល់ជាមួយក្រុមអ្នកនយោបាយ និងបក្សនយោបាយ ស៊ីឈ្នួលចាញ់ដែលដឹកនាំដោយ លោកសម រង្ស៊ី និង លោកកឹម សុខា នេះតទៅទៀត គឺប្រទេសខ្មែរមិនមានឱកាសទទួលបានការផ្លាស់ប្តូរទេ ៕

 

ប្រធានបក្សអំណាចខ្មែរ៖សម្ដេច ហ៊ុន សែនកំពុង សំដែងជាតួរកាច រីឯសម រង្ស៊ី និង កឹម សុខា សំដែងជាតួរឈឺសាច់

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់