(ភ្នំពេញ)៖ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានថ្លែងថា សម្ដេច ហ៊ុន សែន ចង់ឲ្យរូបលោកនិងលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំង បែកបាក់គ្នា ដោយលោកថាសម្ដេចធ្លាប់បានសន្យាផ្តល់លាបសក្ការៈមួយចំនួនជូនរូបលោក។

ក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីកាលពីថ្ងៃព្រហស្បតិ៍ លោក សម រង្ស៊ី បានថ្លែងថាគណបក្សប្រជាជនកម្ពុជាបានប្រើមធ្យោបាយគំរាមនិងចាប់អ្នកនយោបាយបក្សប្រឆាំងដាក់ពន្ធនាគារ ដោយចង់ឲ្យរូបលោកនិងលោក កឹម សុខា បែកគ្នា។ លោកបន្តថាសម្ដេច ហ៊ុន សែន ធ្លាប់បាននិយាយថាលោកពិបាកធ្វើការជាមួយ លោក កឹម សុខា។

សម្លេង៖​

ទោះជាយ៉ាងណា លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ការពារថា អ្វីដែលលោក សម រង្ស៊ី ថ្លែងជារឿងមិនពិតនិងគ្មានការទទួលខុសត្រូវ។ លោកបន្ថែមថា គណបក្សប្រជាជនកម្ពុជាមិនបានបំបែកគណបក្សសង្រ្គោះជាតិ នោះទេ៕

 

ប្រធានបក្សប្រឆាំង ថាសម្ដេច ហ៊ុន សែន ធ្លាប់សន្យាផ្តល់លាភសក្ការៈ បើលោកបែកគ្នាជាមួយលោក កឹម សុខា

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់