ប្រធាន​គណបក្ស​ខ្មែរ​សាមគ្គីនិងជាអតីតមន្ត្រីជាន់ខ្ពស់គណបក្ស​សង្គ្រោះ​ជាតិ លោកស្រី​ ឡាក់ សុភាព បានលើកឡើងថា នៅក្នុង​គណបក្ស​សង្គ្រោះ​ជាតិ មាន​មន្ត្រី​មួយចំនួន បាននាំគ្នា​ខិតខំ​បិទបាំង រឿងអាស្រូវ​របស់លោក​កឹម សុខា ក៏ប៉ុន្តែ​បើទោះបីជា​ពួកគេ ខិតខំ​បិទបាំង​យ៉ាងណាក៏ដោយ ក៏​មិនអាច​បិទបាំង​បានដែរ​ដោយលោកស្រីបញ្ជាក់ថា​ទង្វើ​របស់លោក​កឹម សុខា ដែល​បានធ្វើ គឺ​មិនអាច​ឈានទៅ ដឹកនាំ​ប្រទេស​បានទេ ហើយ​ជំហរ​មេដឹកនាំ ទាល់តែ​ច្បាស់ ហើយ​មាន​ភាពស្មោះត្រង់ និង​មាន​ស្មោះត្រង់​ជាមួយ​ប្រជាជាតិ​ខ្មែរ​។   

លោកស្រី ឡាក់ សុភាព ប្រធាន​គណបក្ស​ខ្មែរ​សាមគ្គី និងជាអតីតមន្ត្រីជាន់ខ្ពស់របស់គណបក្ស​សង្គ្រោះ​ជាតិ នោះបានលើកឡើងថា ការប្រព្រឹត្ត​អំពើ​អសីលធម៌ និង​ការមិន​ទទួលខុសត្រូវ របស់​ល​លោក កឹម សុខា គឺជា​រឿង​មួយ​អសីលធម៌ នៅក្នុង​សង្គម​ខ្មែរ ហើយ​បើសិនជា​អ្នកដឹកនាំ ដូច​លោក កឹម សុខា ដែល​បាន​ប្រព្រឹត្ត​នូវ អំពើ​អនាចា​រ្យ ហើយ​គ្រាន់តែ​រឿងនេះ លោក​កឹម សុខា មិនមាន​ការទទួលខុសត្រូវ។

លោកស្រីក៏បានចោទជាសំនួរថា តើ​នៅពេល​ខាងមុខ លោក​កឹម សុខា អាច​ឈានទៅ​ដឹកនាំ​ប្រទេស​បានទេ​? ហើយ​មានការ​ទទួលខុសត្រូវ​ខ្ពស់ ចំពោះ​បញ្ហា​ផលប្រយោជន៍​ជាតិ​។ ហើយ​ការបាត់បង់ ការ​សាបសូន្យ វិនាសកម្ម​ច្រើន​ជំនាន់ ហើយ​ដោយសារតែ​មេដឹកនាំ មួយចំនួន គិតតែ​ពី​រឿងស្រី  នេះហើយ​ជាការ​បរាជ័យ របស់​មេដឹកនាំ​។ ហើយ​មិន​សំខាន់​ទេ បរាជ័យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ តែ​កុំ​ឲ្យ​បរាជ័យ​ប្រទេសជាតិ មួយ​ទាំងមូល ប្រជាជាតិ​ខ្មែរ ដោយសារតែ​មេដឹកនាំ​របស់ គណបក្ស​សង្គ្រោះ​ជាតិ​។​​

លោកស្រី ឡាក់ សុភាព ​បាន​បន្តថា នៅក្នុង​គណបក្ស​សង្គ្រោះ​ជាតិ មាន​មន្ត្រី​មួយចំនួន បាននាំគ្នា​​ខិតខំ​បិទបាំង រឿងអាស្រូវ​របស់លោក​កឹម សុខា ក៏ប៉ុន្តែ​បើទោះបីជា​ពួកគេ ខិតខំ​បិទបាំង​យ៉ាងណាក៏ដោយ ក៏​មិនអាច​បិទបាំង​បានដែរ​។ ហើយ​ទង្វើ​របស់លោក​កឹម សុខា ដែល​បានធ្វើ គឺ​មិនអាច​ឈានទៅ ដឹកនាំ​ប្រទេស​បានទេ ហើយ​ជំហរ​មេដឹកនាំ ទាល់តែ​ច្បាស់ ហើយ​មាន​ភាពស្មោះត្រង់ និង​មាន​ស្មោះត្រង់​ជាមួយ​ប្រជាជាតិ​ខ្មែរ​។​    ​
​លោកស្រី បន្ថែមថា រឿង​របស់លោក​កឹម សុខា មិនមែន​មានតែ​ប៉ុណ្ណឹង​ទេ គឺ​រឿង​មាន​ច្រើន កន្លងមកហើយ ដូចជា ការ​ក្បត់​ឆន្ទៈ​ប្រជាពលរដ្ឋ ចុះ​ទម្រាំ​រឿង​ស្នេហា ដែល​កំពុងតែ​បែកធ្លាយ​នេះ រឿង​អី​លោក​កឹម សុខា គាត់​ខ្លា​ចនឹង​ក្បត់ ហើយ​មិន​ខុសពី​លក្ខណៈ​អ្វីមួយ គាត់​នឹង​ឈានទៅ​ធ្វើការ​ក្បត់ជាតិ​ទេ តើ​ប្រជាពលរដ្ឋ អាច​ជ្រើស​រើសយក​គាត់ មក​ធ្វើការ​ដឹកនាំ​ប្រទេស បានដែរ​ឬទេ​?​។ ហើយ​លោកស្រី​មិន​មានជំនឿថា លោក​កឹម សុខា អាច​ឈានទៅ​ដឹកនាំ​ប្រទេស​បានទេ បើ​គ្មាន​ការទទួលខុសត្រូវ​បែបនេះ​។

សូមបញ្ជាក់ថាការលើកឡើងរបស់​លោកស្រី ឡាក់ សុភាព ដូចច្នេះបន្ទាប់មានការ​បែកធ្លាយ ខ្សែអាត់​សម្លេង​សាសង​ស្នេហាដែលត្រូវបានគេដាក់ការសង្ស័យថា ជាសម្លេងរប​ស់លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ និងស្ត្រី​វ័យក្មេង​ម្នាក់ ក្នុង​រឿង​ស្នេហា​លួចលាក់ ដែល​ត្រូវបាន​ផ្សព្វផ្សាយ ជា​បន្តបន្ទាប់ នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​​នោះ។

ជាមួយគ្នានោះមិនត្រឹមតែប៉ុណ្ណោះទេកាលពី​រសៀល​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០១៦​កន្លងទៅនេះក្រុមយុវជន និង​និស្សិត នៅតាម​មហាវិទ្យាល័យ និង​សាកលវិទ្យាល័យ​នានា ក្នុង​រាជធានី​ភ្នំពេញ  ប្រមាណ​ជា​១០០​នាក់ បាននាំគ្នា​ទៅ​ប្រមូលផ្តុំ នៅមុខ​ទីស្នាក់ការ​កណ្តាល គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​គោលបំណង​ដើម្បី ទាមទារ​ឲ្យ​លោក កឹម សុខា ចេញមុខ​បកស្រាយ នូវ​ការពិត ទាក់ទង​ការ​បែកធ្លាយ ខ្សែអាត់​សម្លេង​សារ​សង ស្នេហា​ជាមួយ​ស្រីក្មេង ដែល​ត្រូវបាន​បែកធ្លាយ ជា​បន្តបន្ទាប់ និង​បង្ហោះ​នៅលើ បណ្តាញ​សង្គមដើម្បីបញ្ចប់​មន្ទិលសង្ស័យ នូវ​សម្លេង​ខ្សែអាត់​នោះផងដែរ។

ប្រធានបក្សខ្មែរសាមគ្គី៖ មន្ត្រីបក្សសង្គ្រោះជាតិមួយចំនួនខំបិទបាំងរឿងអាស្រូវ លោកកឹម សុខាតែ យ៉ាងណាក៏ មិនអាចបិទបាំងបានដែរ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់