បន្ទាប់ពីក្រុមការងាររបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បាន ចុះផ្អាកសំណង់រឹងមាំនៅលើដីចំណីផ្លូវច្រមុះជ្រូកសាធារណៈ ស្ថិតក្នុងសង្កាតមនោរម្យខណ្ឌ៧មករា កាលពីវេលាម៉ោង៣រសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ នោះក៏ដោយមកទល់នឹងវេលាម៉ោង៩ព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៦  ម្ចាស់សំណង់ខាងលើនេះបានបន្តដំណើរការសាងសង់យ៉ាងគឃ្លើនហាក់ដូចជាពុំ  ទទួលយកការចុះផ្អាកហាមឃាត់ពីអាជ្ញាធរសមត្ថកិច្ចនិងជំនាញនោះឡើយ ។

ប្រជាពលរដ្ឋនៅទីនោះនិយាយថា ម្ចាស់សំណង់ពិតជាមនុស្សថ្លើមធំ ហើយក៏អាចមានពាក់ព័ន្ធជាមួយនឹងអាជ្ញាធរជំនាញសុរិយោដីនិងខាងសំណង់ទើបគេហ៊ានសាងសង់សំណង់រឹងមាំរំលោភយកដីសាធារណៈចំកណ្តាលក្រុងស្របពេលដែលច្បាប់កំពុងត្រូវបានរឹងបន្តឹង ។

សកម្មភាពរបស់កម្មករត្រូវបានបន្តសាងសង់ជាមួយនឹងភ្នែកប្រជាពលរដ្ឋជាច្រើននាក់សម្លឹងមើលនិងទទួលស្គាល់ថាម្ចាស់សំណង់មិនមែនជាមនុស្សធម្មតាព្រោះហាមឃាត់ក៏នៅតែព្រហើបន្តសាងសង់ដដែល ។

ពាក់ព័ន្ធនិងបញ្ហានេះមន្ត្រីបានរិះគន់ថា សំណង់ដ៏រឹងមាំនេះគេមានជំនឿថា ម្ចាស់សំណង់អាចនឹងមានការយោគយល់ក្នុងកម្រិតណាមួយពីថ្នាក់មូលដ្ឋាន មានន័យថា ពីអាជ្ញាធរសង្កាត់ខណ្ឌភូមិបាលខណ្ឌ ឬក៏អាចខាងមន្ទីរផងដែរទើបសំណង់មួយនេះដំណើរការបានបុកគ្រឹះយ៉ាងរឹងមាំ ។

មន្ត្រីខ្លះបានលើកឡើងថា បញ្ហាសំណង់ល្មើសច្បាប់នេះមិនត្រូវចាត់ទុកថាជារឿងបទល្មើសតូចតាចព្រោះបុគ្គលម្ចាស់សំណង់គាត់ដឹងរួចហើយថា ទីតាំងនោះជាដីសាធារណៈរបស់រដ្ឋមានតាំងពីជំនាន់មុនៗមកម្ល៉េះ ។ ម្យ៉ាងទៀតទាំងអាជ្ញាធរទាំងជំនាញមិនអាចខ្វះភាពទទួលខុសត្រូវរហូតទុកឲ្យសំណង់រឹងមាំមួយនេះសាងសង់តាំងពីបុកគ្រឹះដល់ចេញជារូបរាងបានដោយរលូនយ៉ាងនេះទេ? ដូច្នេះបញ្ហានេះគួរណាស់តែខាងជំនាញរបស់អគ្គនាយកដ្ឋានសំណង់របស់ក្រសួងបន្តនីតិវិធីតាមផ្លូវច្បាប់ដើម្បីរកឲ្យឃើញពីភាពគឃ្លើននៃម្ចាស់សំណង់ និងជាប់ពាក់ព័ន្ធជាមួយអាជ្ញាធរជំនាញណាខ្លះ។

គួររំលឹកថា ទេ​សរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់លោក ជា សុផារ៉ា កំពុងតែពង្រឹងលើផ្នែកច្បាប់ពាក់ព័ន្ធនឹងសំណង់អំពើល្មើសច្បាប់រំលោភយកដីប្រជាពលរដ្ឋដីសាធារណៈរបស់រដ្ឋ បឹងបួ ស្ទឹង ឆ្នេរសមុទ្រជាដើម ក្នុងនោះលោកទេសរដ្ឋមន្ត្រីបានលើកឡើងថា អ្នករំលោភយកដីប្រជាពលរដ្ឋដីរបស់រដ្ឋ ទោះជាចង្កូមប៉ុណ្ណាក៏ដោយគឺលោកនៅតែបន្តអនុវត្តច្បាប់ ។

ដូច្នេះសំណង់រឹងមាំនៅសង្កាត់អូរឫស្សី៣យកដីសាធារណៈ និងដីច្រមុះជ្រូករបស់រដ្ឋធ្វើសំណង់រឹងមាំនេះ តើគេនឹងត្រូវប្រឈមទៅនឹងផ្លូវច្បាប់ដោយ កម្រិតណា? ពីព្រោះទង្វើរបស់ម្ចាស់សំណង់បង្ហាញពីភាពគឃ្លើនផ្អាកពីម្សិលមិញបន្តសាងសង់ថ្ងៃនេះពិតជារឿងមិនធម្មតា៕

 

ប្រជាពលរដ្ឋ សង្កាត់មនោរម្យ៖ម្ចាស់សំណង់ ថ្លើមធំ សង់សំណង់ រំលោភយកដីសាធារណៈចំកណ្តាលក្រុង

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Friends

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
  • gplus
banner banner

មតិយោបល់