នៅខេត្តមណ្ឌលគិរី៖ ប្រជាពលរដ្ឋជាង២០០គ្រួសារនិងសិស្សានុសិស្សជាច្រើន ដែលរស់នៅឃុំសុខសាន ស្រុកកោះញែក ខេត្តមណ្ឌលគិរីបានសារទនិងមានក្ដីរំភើបរីករាយ ដោយសារតែរដ្ឋបាលខេត្តមណ្ឌលគិរី បានចាប់ផ្ដើមសាងសង់ស្ពានមួយ ឆ្លងកាត់អូច្បារ ដែលមានប្រវែងជិត៩០ម៉ែត្រ ទទឹងជិត២ម៉ែត្រ កម្ពស់ជិត១០ម៉ែត្រ គ្រឹះសាងសងពីបេតុង។

បើតាមការលើកឡើងរបស់ប្រជាពលរដ្ឋបានអោយដឹងថា កន្លងមករាល់ពេលរដូវវស្សាមកដល់ ទឹកអូច្បារឡើងខ្លាំងមិនអាចធ្វើដំណើរឆ្លងកាត់បានទេ ជាពិសេសសិស្សសាលាពួកគាត់ត្រូវជិះក្បូនឬស្សីមួយផ្ទាំងសម្រាប់នាំពួកគាត់ទៅដល់សាលា។បញ្ហាទាំងនេះដែលជា ហេតុនាំអោយប្រជាពលរដ្ឋនៅទីតាំងទាំងនោះធ្វើការរិះគន់ដល់ អាជ្ញាធរស្រុកកោះញែកថា មិនសូវអើពើរនិងគ្មានចេតនាក្នុងការដោះស្រាយជូនប្រជាពលរដ្ឋ ធ្វើចរាចរណ៍បានងាយស្រួល។ក្រោយពីមានការទទួលបានការរិះគន់ក៏មានការឆ្លើយតាមវិញពី អភិបាលខេត្តមណ្ឌលគិរី​ លោក ស្វាយ សំអ៊ាង បានអោយដឹងនៅរសៀលថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០១៦ថា ការយឺតយ៉ាវក្នុងការសាងសងស្ពានខាងលើនេះ គឺដោយសារមកពីឆ្នាំនេះទឹកបានកើនឡើងខ្លាំង ដែលហេតុធ្វើអោយពិបាកក្នុងការសាងសង ទំនិញសំណងមួយចំនួនត្រូវបានបំផ្លាញដោយសារទឹកជំនន់ទាំងនោះ ។

តែទោះជាយ៉ោងណាលោក អភិបាលខេត្តមណ្ឌលគិរី បាននឹងកំពុងរៀបចំអោយមានកម្មករ សាងសងស្ពាននោះអោយឆាប់ទាន់ពេលវេលានឹងអោយហើយនៅក្នុងខែធ្នូខាងមុខនេះ។ ចំពោះសំណង់ស្ពាននេះផងដែរ គឺមានការចូលរួមឧបត្ថមជាច្រើនពីសប្បុរសជននានា និងថវិកាមួយចំនួនបានមកពីបណ្ដាលក្រុមហ៊ុនមួយចំនួនផងដែរ ទឹកប្រាក់ទាំងអស់សរុបបាន ១៥០០ ដុល្លារ។

ទន្ទឹមនឹងនោះលោកនាយសាលា កែវពៅ រួមទាំងសិស្សនុសិស្ស បានសារទនឹងមានសេចក្ដីសោមន្សរីរាយយ៉ាងខ្លាំងចំពោះសំណង់ស្ពាន ឆ្លងកាត់អូច្បារនេះ៕

 

ប្រជាពលរដ្ឋជាង២០០គ្រួសារ និងសិស្សានុសិស្សលែង បារម្ភពីការពិបាកជិះក្បួន ឆ្លងទឹកទៀតហើយ..

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

nita

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
banner

មតិយោបល់