បើយោងតាមការចេញផ្សាយដោយភ្នាក់ងារសារព័ត៌មានស៊ិនហួរ​​ ដោយបានដកស្រង់​ ពីវិទ្យាស្ថាន ឃ្លំាមើល បន្ទុះភ្នំភ្លើង និងគ្រោះរញ្ជួយដី ហ្វីលីពីន​ បានឱ្យដឹងថាគ្រោះរញ្ជួយដីកម្រិត៥.៤រ៉ិចទ័រ បានវាយប្រហារមកលើ​តំបន់ភាគខាងជើង ខេត្ត Samar នៃភាគកណ្ដាលប្រទេសហ្វីលីពីនទាំងព្រឹក ពោលគឺនៅព្រឹកថ្ងៃចន្ទដើមសប្ដាហ៍នេះតែម្តង។

ប្រភពពីស៊ិនហួរ​ ​បានឱ្យដឹង​ទៀតថា គ្រោះរញ្ជួយដីខាងលើ​បានកើតឡើងនៅ​ម៉ោងប្រមាណ ៨៖៤៣នាទីព្រឹក (ម៉ោងនៅក្នុងតំបន់) និងមានជំរៅរញ្ជួយ២៧គីឡូម៉ែត្រទៅក្នុងដី​ស្ថិតនៅភាគឦសាន​​នៃទីក្រុង Mapanas នៃភាគខាងជើង​ខេត្ត Samar ហើយមិនតែប៉ុណ្ណោះ​គ្រោះរញ្ជួយដីនេះ ក៏បានបង្ករំញ័រ​ដល់ខេត្តបណ្តាក្បែរខាងមួយចំនួន​ដូចជា Leyte, Sorsogon និងខេត្ត Albay។ ក៏ប៉ុន្តែ ភ្លាមៗមិនទាន់​មានសេចក្ដីរាយការណ៍​ពីជនរងគ្រោះ ឬក៏អាចកើតមានការបំផ្លិចបំផ្លាញនៅឡើយទេ៕

ប្រជាជនហ្វីលីពីន នៅទីក្រុង Mapanas បុកពោះទំាងព្រឹក ដោយគ្រោះរញ្ជួយដី កម្រិត៥.៤រ៉ិចទ័រ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

phearum

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
banner banner

មតិយោបល់