(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) បានចេញ​សេចក្តី​ជូនដំណឹងមួយ ដោយ​បញ្ជាក់ពីការផ្អាកផ្គត់ផ្គង់ ចរន្តអគ្គិសនី​នៅតំបន់មួយចំនួន ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល រយៈពេលបួនថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៦ ដើម្បីអនុវត្តការងារ​ធ្វើការ​ជួសជុល ផ្លាស់​ប្តូរ ដំឡើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្តាញ បង្កលក្ខណៈងាយ​ស្រួល ដល់ការ​ដ្ឋានពង្រីកផ្លូវ។

ដោយឡែក យោងតាម​សេចក្តីជូនដំណឹង​របស់​អគ្គិសនី​កម្ពុជា​ខេត្តសៀមរាប​ ឲ្យដឹងថា នៅ​ថ្ងៃ​សៅរិ៍ ទី​២៦ ខែ​មីនា ឆ្នាំ​២០១៦ គឺ​ចាប់ពី​ម៉ោង​៨:០០​នាទី​ព្រឹក​ ដល់​ម៉ោង​៤:០០​រសៀល​ នឹង​មាន​ការផ្អាក​ការ​ផ្គត់ផ្គង់​អគ្គិសនី ទូទាំង​ខេត្ត​សៀមរាប​។ ​មូលហេតុ​ដែល​ផ្អាក​ការ​ផ្គង់​ផ្គង់​អគ្គិសនី គឺ​ដើម្បី​បន្ថែម​ត្រង់ស្វូរ​ថ្មី ៥០MVA នៅ​អនុ​ស្ថានីយ៍​(GS)​ថ្មី​ ដែល​ស្ថិតនៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប​។​ ប៉ុន្តែរ ​តំបន់​មួយចំនួន​តូច​មាន​ចរន្តអគ្គិសនី​ប្រើប្រាស់​ឡើងវិញ​បាន​ដោយសារ​ការផ្គត់ផ្គង់​ពី​ម៉ា​ស៊ីន១០MW៕

១) សេចក្តី​ជូនដំណឹង របស់អគ្គិសនីកម្ពុជា៖

1 2

២) សេចក្តី​ជូនដំណឹង របស់អគ្គិសនីសៀមរាប៖

12247756_856515404475933_1351881188877580344_o

ប្រកាសផ្អាកផ្គត់ផ្គង់ចរន្តអគ្គិសនី ៤ថ្ងៃ ក្នុងតំបន់មួយចំនួននៅភ្នំពេញ និងខេត្តកណ្តាល ខណៈខេត្តសៀមរាប នឹងផ្អាក១ថ្ងៃ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner banner

មតិយោបល់