(ភ្នំពេញ)៖ នៅថ្ងៃទី៦ ខែមេសា ម្សិលមិញ រដ្ឋបាលសាលារាជធានីភ្នំពេញ បានជូនដំណឹងថា នឹងបញ្ចៀសនិងបិទសកម្មភាពចរាចរបណ្ដោះអាសន្នផ្លូវមួយចំនួន ដើម្បីរៀបចំពិធីថ្វាយព្រះពរសង្រ្កាន្តឆ្នាំថ្មីថ្វាយព្រះមហាក្សត្រ នៅរសៀលនេះ។

យោងតាមសេចក្តីជូនដំណឹង​របស់រដ្ឋបាលសាលារាជធានីភ្នំពេញ ឲ្យដឹងថា​ ផ្លូវដែលត្រូវបិទរួមមាន៖​ កំណាត់ផ្លូវតិរវិថីព្រះស៊ីសុវត្ថិ ​ចាប់ពីផ្លូវលេខ១៧៨​ រហូតដល់​ផ្លូវលេខ ២៤០​ , កំណាត់ផ្លូវផ្លូវលេខ១៧៨ ​ចាប់ពីតិរវិថីព្រះស៊ីសុវត្ថិរហូតដល់ផ្លូវលេខ​ ១៩ និងកំណាត់ផ្លូវលេខ២៤០​ ចាប់ពីតិរវិថីព្រះស៊ីសុវត្ថិរហូតដល់ផ្លូវលេខ ​១៩ និងបញ្ចៀសការធ្វើចរាចរណ៍​តាមផ្លូវលេខ១៩ពីជើង​ទៅត្បូងនិងពីត្បូងមកជើង។

សាលារាជធានីភ្នំពេញ​ បានប្រកាសសូមការយោគយល់ពី​ប្រជាពលរដ្ឋក្នុងការ​បញ្ចៀសចរាចរណ៍​បណ្តោះអាសន្ននៅ​តាមផ្លូវខាងលើរយៈពេល៩ម៉ោង ចាប់ពី​ម៉ោង​១២ថ្ងៃត្រង់​ដល់ម៉ោង២១យប់ថ្ងៃទី០៧ ខែមេសា​ ២០១៦នេះ ​ដើម្បីរៀបចំពិធី​ថ្វាយ​ព្រះពរសង្រ្កាន្តឆ្នាំថ្មីថ្វាយព្រះករុណា ​ព្រះបាទ សម្តេចព្រះបរមនាថ ​នរោត្តមសីហមុនី ​ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា​ ដែលរៀបចំ​ដោយ​សហភាពសហព័ន្ឋយុវជនកម្ពុជា​​សហការ​ជាមួយគណៈកម្មាធិការជាតិ​រៀបចំបុណ្យជាតិ-អន្តរជាតិ។

ផុតកំណត់រយៈពេលហាមឃាត់ រដ្ឋបាលសាលារាជធានីភ្នំពេញនឹងបើកឲ្យចរាចរជាធម្មតាវិញ៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹង​របស់រដ្ឋបាលសាលារាជធានីភ្នំពេញ៖

សាលារាជធានី

ប្រកាសបិទផ្លូវមួយចំនួន៩ម៉ោង ដើម្បីរៀបចំពិធីថ្វាយព្រះពរសង្រ្កាន្តឆ្នាំថ្មីថ្វាយព្រះមហាក្សត្រ នៅរសៀលនេះ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner banner

មតិយោបល់