កូឡាឡាំពួរ៖ អាជ្ញាធរម៉ាឡេស៊ី បានបើកការស្រាវជ្រាវ មួយនៅថ្ងៃអង្គារនេះ បន្ទាប់ពីនេះមក ក៏ប្រទះឃើញ សាកសពចំនួន ១៣នាក់ បានអណ្តែតមកទើរនៅ ត្រង់ចំណុចឆ្នេរសមុទ្រមួយ ស្ថិតនៅភាគខាងត្បូង នៃរដ្ឋ Johor  នេះបើតាមការផ្សាយរបស់ Channel News Asia កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦នេះ។

គួរបញ្ជាក់ថា ប៉ូលិស បានរកឃើញសាកសព ទាំងនោះនៅឯឆ្នេរខ្សាច់ មួយនៅក្បែរក្រុងBandar Penawar ​ ទូក​នេះមកពី​ឥណ្ឌូនេស៊ី និង​ដឹក​ជន​ចំណាកស្រុក​ខុសច្បាប់​ប្រមាណ​៣៥​នាក់ តាមរយៈ​ការរកឃើញ​កាត​សំគាល់​ខ្លួន ​។​

អាជ្ញាធរ​នៅ​ក្រុង​ហ្សា​ការ​តា​បាន​និយាយថា ទូក​បាន​ក្រឡាប់​លិច ​ក្រោយ​ជួប​រលក​ខ្លាំង​។

អ្នកនាំពាក្យមួយរូប មកពីក្រសួងការបរទេស ឥណ្ឌូនេស៊ី បានប្រាប់ឲ្យដឹង នៅក្នុងសារមួយថា”អត្តសញ្ញាណប័ណ្ណ ដែលបានរកឃើញ ពិតជាមកពីឥណ្ឌូនេស៊ី មែន” អ្នករងគ្រោះ​ទាំង១៣នាក់នោះ ៕

ប៉ូលិសម៉ាឡេស៊ី រកឃើញសាកសព ចំនួន ១៣នាក់ នៅឆ្នេរសមុទ្រ នៃរដ្ឋ Johor

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់