ខេត្តសៀមរាប៖ ស្នងការនគរបាល ខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី ហ៊ូ វ៉ាន់នី បានថ្លែងប្រាប់ អ្នកកាសែត នៅថ្ងៃ២០មិថុនា ម្សិលមិញថា ចាប់ពីពេលនេះ តទៅបើមាន មន្ត្រីនគរបាលណាម្នាក់ដើរយកលុយពីក្រុមអ្នកលក់ដូរ នៅតាមចំណីផ្លូវទៀតនោះលោក នឹងមានចំណាត់ការ ទៅតាមផ្លូវច្បាប់។ នេះបើតាមគេហំព័រ របស់អគ្គស្នងការ នគរបាលជាតិ បានចេញផ្សាយ។

មជ្ឍដ្ឋាននានាបានបាននិយាយថាបញ្ហាសណ្តាបធ្នាប់ក្នុងខេត្តបេះដូង ទេសចរណ៍ សៀមរាបអង្គរនៅតែមានភាពរញ៉េរញ៉ៃហើយប្រការទាំងនេះគឺបណ្តាលមកពីពលរដ្ឋខ្លះមិន សហការជា មួយអាជ្ញាធរ ហើយក៏មាន សមត្ថកិច្ចខ្លះដើរ យកលុយពីអ្នកលក់នៅលើចំណីផ្លូវដើម្បីផ្គាប់ចិត្តថ្នាក់លើ។
តើលុយបានពីការដាក់កន្លែងផ្ញើម៉ូតូឡាន នៅតាមផ្លូវផ្សារចាស់ កន្លែងដើមពោធិ៍ និងកន្លែងមួយចំនួនទៀតគេយកលុយ ហ្នឹងទៅណា?

ប្រភពបន្ថែមថានេះហើយ គឺជាភាពកំសោយ របស់អាជ្ញាធរ ដែលមិនអាចទប់ស្កាត់ បានព្រោះអាចប៉ះឆ្នាំងបាយនឹងខ្សែខ្នងជាដើម។ល។
ទាក់ទិនទៅនឹងការ លើកឡើងខាងលើនេះ ដែរលោកអភិបាលក្រុងសៀមរាប សូរ ប្លាតុង មិនអាចទាក់ទង សុំការពន្យល់ ពីលោកបានទេ។

បើតាមស្នងការដ្ឋាន នគរបាល ខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី ហ៊ូ វ៉ាន់នី បានថ្លែងថា កាលពីប៉ុន្មានថ្ងៃមុននេះ លោកបានបើកការប្រជុំមួយ នៅស្នងការដ្ឋាន នគរបាលខេត្ត ដែលមានកម្លាំងនគរបាលពាក់ព័ន្ធមកចូលរួមស្តីពីការរៀបចំ សណ្តាប់ធ្នាប់ទូទៅក្នុងខេត្តសៀមរាបឲ្យបានកាន់តែល្អប្រសើរឡើង។
លោកឧត្តមសេនីយ៍បន្ថែមថា ចាប់ពីពេលនេះ តទៅត្រូវរួមគ្នាឲ្យ ខេត្តសៀមរាប មានសណ្តាប់ធ្នាប់ សុខសុវត្ថិភាពល្អ មិនត្រូវគិត តែពីផលប្រយោជន៍ តទៅទៀតនោះទេ៕

បើមានមន្រ្តីណាហ៊ានយកលុយពីអ្នកលក់ដូរតាមចិញ្ចើមផ្លូវ នឹងត្រូវចាត់វិធានការតាមផ្លូវច្បាប់

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Van nak

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
banner

មតិយោបល់