បុរស វ័យចំណាស់ម្នាក់ ក្នុងចំណោម ប្រជាពលរដ្ឋចំនួន៤នាក់បានស្លាប់ក្នុង​រណ្តៅដីរ៉ែមាសមួយកន្លែងនៅស្រុកភ្នំព្រឹក ក្រោយ ពីបាក់ដីយ៉ាងធំសង្កត់ទៅលើជនរងគ្រោះដែលកំពុងអង្គុយក្នុងបាតរណ្តៅធ្វើអោយមានការថប់ដង្ហើមស្លាប់ភ្លាមៗដោយសារតែ ជនរងគ្រោះកំពុង ចុះនោះក្នុងបាតរណ្តៅនោះ។

បើតាមការអោយដឹងពីកំលាំងកងរាជអាវុធហត្ថស្រុក ភ្នំព្រឹក បានបញ្ជាក់ឪ្យដឹងថា នៅវេលាប្រមាណជា ម៉ោង០០និង៣០នាទី រំលងអាធ្រាតឈានចូលថ្ងៃទី១ ខែមេសាឆ្នាំ២០១៦ មានប្រជាពលរដ្ឋចំនួន៤នាក់ដែលរស់នៅភូមិអូរល្ហុង ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បាន នាំគ្នារុកព្រៃចូលទៅកាន់តំបន់រុករករ៉ែមាស ដែលមានទីតាំងទល់មុខនឹងភូមិថ្នល់បត់ ឃុំអូររំដួល ស្រុកភ្នំព្រឹក ។

ក្នុងការរុករកនេះ ពួកគាត់បានចាប់ផ្តើមចុះទៅក្នុងរណ្តៅចាស់ដែលត្រូវគេបោះបង់ដើម្បីធ្វើការគាស់កកាយយករ៉ែមាសចេញពីរណ្តៅ ។ នៅពេលនោះដែរគឺជនរងគ្រោះឈ្មោះ នួន ទ្រា ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិអូរល្ហុង ជាអ្នកចុះទៅក្នុងបាតរណ្តៅដែលមានជម្រៅជ្រៅបង្គួរ ។
មួយសន្ទុះក្រោយមកក៏មានការឆោរឡោឡើង ដោយសារតែរណ្តៅដែលជនរងគ្រោះកំពុង ចុះនោះបានបាក់ដីយ៉ាងធំសង្កត់ទៅលើជនរងគ្រោះដែលកំពុងអង្គុយក្នុងបាតរណ្តៅធ្វើអោយមានការថប់ដង្ហើមស្លាប់ភ្លាមៗផងដែរ ហើយក្រុមបក្ខពួកដែលនៅសេសសល់ចំនួន៣នាក់ បានខំប្រឹងប្រែងជួយជីកកកាយដើម្បីទាញយកជនរងគ្រោះអោយចេញផុតពីបាតរណ្តៅប៉ុន្តែពួកគេមិនអាចទាញយកបានឡើយ គឺរហូតដល់ព្រឹកទើបយកសពបាន ។

ទាក់ទិននិងហេតុការណ៍នេះដែរលោក អ៊ាន មាឃ ប្រធានមន្ទីររ៉ែ និងថាមពលខេត្ត បានលើកឡើងថា កន្លងមកលោកបានចេញសារាចរណែនាំម្តងជាពីរដងរួចមកហើយ ដើម្បីអោយសមត្ថកិច្ចក៏ដូចជាអាជ្ញាធរនៅតាមតំបន់នោះជួយរារាំង និងទប់ស្កាត់រាល់បទល្មើសនៃការរុករករ៉ែមាសនេះ ដើម្បីអោយពួកគេធ្វើច្បាប់អោយបានត្រឹមត្រូវ។

សូមបញ្ជាក់ថាបើគិតមកទល់នឹងម៉ោង៧ព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦ សពបុរស វ័យចំណាស់ម្នាក់ដែលបានស្លាប់នោះមិនទាន់ត្រូវបានយកចេញពីរណ្តៅរ៉ែមាសនៅឡើយទេ បន្ទាប់ពីពួកគេបាននាំគ្នាចុះទៅក្នុងរណ្តៅដើម្បីរុករករ៉ែមាស ដែលជាតំបន់ហាមឃាត់របស់អង្គភាព ជំនាញ នាពេលកន្លងមក ។

002

003

004

005

 

 

 

 

បុរស វ័យចំណាស់ម្នាក់ ស្លាប់ក្នុងរណ្តៅដីរ៉ែមាសមួយកន្លែងនៅស្រុកភ្នំព្រឹក

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់