កម្លាំងជំនាញប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកមេមត់បានធ្វើការឃាត់ខ្លួនមុខសញ្ញាសង្ស័យម្នាក់ ពីបទជាប់សង្ស័យ រក្សារទុក ដឹកជញ្ជូន និងជួញដូដោយខុសច្បាប់នូវសារធាតុញៀន។
ការចាប់ខ្លួននេះធ្វើរឡើង កាលពីវេលាម៉ោង៣:១០នាទី នៅចំណុចរោងចាំចំការកៅស៊ូ ស្ថិតនៅខាងកើតភូមិកំពាន់ ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
សម្មត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ថុង ស៊ាងហេន ភេទប្រុស អាយុ ២៨ ឆ្នាំ សញ្ញាតិជាតិខ្មែរ រស់នៅភូមិមេមត់ផ្សារ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ហើយបានឆែកឆេររកឃើញនូវម្សៅក្រាមពណ៍សសង្ស័យថាថ្នាំញៀន ( ប្រភេទម៉ាទឹកកក ) ចំនួន ១៥ កញ្ចប់តូច និង ០១ កញ្ចប់ធំ ដែលលាក់ទុកក្នុងកញ្ចប់បារីកាំបូ បញ្ចូនមកកាន់អធិការដ្ឋាននគរបាលស្រុកមេមត់ដើម្បីធ្វើការសាកសួរ ។

បច្ចុប្បន្នជំនាញប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកមេមត់ បានកសាងសំណុំរឿងបញ្ចូនទៅកាន់សាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បីផ្តន្ទាទោសតាមនីតិវិធី។

ok-02

ok-03

 

 

បុរសម្នាក់ ត្រូវឃាត់ខ្លួនពីបទ សង្ស័យពាក់ពន្ធ័និងសារធាតុញៀននៅមេមត់

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

phearum

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
banner

មតិយោបល់