ក្រុមរដ្ឋអ៊ីស្លាមIS បានចាប់ខ្លួន បុគ្គលិកធ្វើការនៅក្នុងរោងចក្រផលិតស៊ីម៉ង់តិ៍មួយកន្លែង និងកម្មករជនជាតិស៊ីរីចំនួន ៣៤៤នាក់ ធ្វើជាចំណាត់ខ្មាំងដែលការចាប់នេះគឺធ្វើឡើងនៅក្បែរទីក្រុងដាម៉ាស។នេះបើយោងតាមទីភ្នាក់ងារចិនស៊ិនហួរបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី៦ ខែមេសា ឆ្នាំ២០១៦

បើតាមការចុះផ្សាយពីទីភ្នាក់ងារចិនស៊ិនហួរនៅថ្ងៃព្រហស្បតិ៍ ទី៦ ខែមេសា ឆ្នាំ២០១៦ បានឲ្យដឹងថាកាលពីល្ងាចថ្ងៃចន្ទ នៅពេលដែលក្រុមរដ្ឋអ៊ីស្លាម បានវាយឆ្មក់ចូល ទៅក្នុងរោងចក្រស៊ីម៉ង់មួយកន្លែង ដែលមានទីតាំងនៅក្នុងតំបន់ Dumair ភាគឥសាននៃទីក្រុងដាម៉ាស ហើយក្រុមនេះបានចាប់ពង្រត់ក្រុមកម្មករចេញពីរោងចក្រ ទៅកន្លែងផ្សេងទៀតដែលមិនទាន់មានរបាយការណ៍ណា អាចបញ្ជាក់បាននៅឡើយ។ ប្រភពព័ត៌មានដដែលបាននិយាយទៀតថា កម្មករទាំងអស់ សុទ្ធសឹងជាជនស៊ីវិល ហើយរោងចក្រស៊ីម៉ង់តិ៍ ជារោងចក្រក្រុមហ៊ុនឯកជនមិ នមែនជារបស់រដ្ឋនោះទេ។

ជាមួយគ្នានោះស៊ិនហួរបន្តទៀតថាកម្មករជនជាតិស៊ីរីចំនួន ៣៤៤នាក់ និងបុគ្គលិកធ្វើការនៅក្នុងរោងចក្រផលិតស៊ីម៉ង់តិ៍ នៅក្បែរទីក្រុងដាម៉ាស ដែលត្រូវបានក្រុមរដ្ឋអ៊ីស្លាមIS ចាប់ខ្លួននោះគឺគេចាប់យកដើម្បីធ្វើជាចំណាត់ខ្មាំង។

 

 

បុគ្គលិក និង កម្មករជនជាតិស៊ីរី ប្រមាណ ៣៤៤ នាក់ត្រូវបានក្រុម IS ចាប់ធ្វើជាចំណាត់ខ្មាំង

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់