ប្រធានកិត្តិយស ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ លោក​ បណ្ឌិត គាត ឈន់បានលើកឡើង​ថា ការកែទម្រង់​ប្រព័ន្ធ​ច្បាប់ និង​យុត្តិធម៌​កម្ពុជា ដែល​កំពុងតែ​ត្រូវបាន​ស្ថាបនា ឡើង​ជា​បន្តបន្ទាប់ ជាប់​មិន​ដាច់ ប៉ុន្ដែ​ទាមទារ​ជា​ចាំបាច់​នូវ​ការសិក្សា​ស្រាវជ្រាវ​ដក​ពិសោធន៍​ពី ឧ​ត្ត​មា​នវត្ត​ន៍​នៃ​ប្រព័ន្ធ​ច្បាប់ និង​យុត្តិធម៌​របស់​បរទេស ក៏ដូចជា​ប្រវត្តិការណ៍​នៃ​ប្រព័ន្ធ​ច្បាប់ និង​យុត្តិធម៌​ខ្មែរ នា​សម័យមុនៗ​ផងដែរ​។លោកលើកឡើងបែបនេះនៅក្នុង​សិក្ខាសាលា ស្តីពី​ការផ្សព្វផ្សាយ កម្រង​ច្បាប់​ខ្មែរ​ពី​បុរាណ កាលពី​ព្រឹក​ថ្ងៃទី​៩ ខែឧសភា។
នៅក្នុង​សិក្ខាសាលា ស្តីពី​ការផ្សព្វផ្សាយ កម្រង​ច្បាប់​ខ្មែរ​ពី​បុរាណ កាលពី​ព្រឹក​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០១៦ ​ប្រធានកិត្តិយស ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ លោក​ បណ្ឌិត គាត ឈន់ បាន​មានប្រសាសន៍ថា ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ ដែល​ព្រះបាទ នរោត្តម បាន​ត្រាស់​បង្គ​ប់ ឱ្យ​បោះ ពុម្ព​ផ្សាយ​សៀវភៅ​ច្បាប់​បុរាណ ដូច​មាន​សរសេរ​នៅ​ទំព័រ​ដំបូង​នៃ​សៀវភៅ​តាម​ខ្លឹមសារ​ថា ព្រះករុណា ព្រះបាទ នរោត្តម ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ត្រាស់បង្គាប់​ឱ្យ​បោះ ពុម្ព​ផ្សាយ​សៀវភៅ​នេះ នៅ​រោង​ពុម្ព​អាណាព្យាបាល បារាំង នៅ​រាជធានី​ភ្នំពេញ​នា​ថ្ងៃ ១​កើត ខែចេត្រ ចុល្លសករាជ ១២៤៣ ឆ្នាំថោះ ត្រូវ​នឹង​ថ្ងៃទី​៩ ខែឧសភា គ្រឹ​ស្ត​សករាជ ១៨៩១​។​
​ជាមួយគ្នានោះលោក​ក៏បាន​ជំរុញ​លើកទឹកចិត្ត​ដល់​ក្រុមការងារ​ស្រាវជ្រាវ​ចម្លង និង​បោះពុម្ព​ច្បាប់​ពី​បុរាណ ត្រូវ​បន្ត​ខិតខំ ស្រាវជ្រាវ ស្វែងរក​ច្បាប់​ខ្មែរ​ពី​បុរាណ​ផ្សេងៗ​ទៀត ដើម្បី​ទុកឱ្យ​កូនចៅ​ជំនាន់​ក្រោយ​បាន សិក្សា​រៀនសូត្រ​។​

លោក​ បណ្ឌិត គាត ឈន់ បាន​មានប្រសាសន៍បន្តថា ការកែទម្រង់​ប្រព័ន្ធ​ច្បាប់ និង​យុត្តិធម៌​កម្ពុជា ដែល​កំពុងតែ​ត្រូវបាន​ស្ថាបនា ឡើ​ជា​បន្តបន្ទាប់ ជាប់​មិន​ដាច់ ប៉ុន្ដែ​ទាមទារ​ជា​ចាំបាច់​នូវ​ការសិក្សា​ស្រាវជ្រាវ​ដក​ពិសោធន៍​ពី ឧ​ត្ត​មា​នុ​វត្ត​ន៍​នៃ​ប្រព័ន្ធ​ច្បាប់ និង​យុត្តិធម៌​របស់​បរទេស ក៏ដូចជា​ប្រវត្តិការណ៍​នៃ​ប្រព័ន្ធ​ច្បាប់ និង​យុត្តិធម៌​ខ្មែរ នា​សម័យមុនៗ​ផងដែរ​។
​លោក​បាន​បន្ថែមថា កម្រង​ច្បាប់​ខ្មែរ​ពី​បុរាណ ដែលមាន​បុព្វកថា​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច នាយករដ្ឋមន្ត្រី បាន​ឆ្លុះបញ្ចាំង​នូវ​តម្លៃ​ប្រវត្តិសាស្ត្រ នៃ​ការបំពេញ​ករណីយកិច្ច​ធម្មនុញ្ញ និង​ការយកចិត្ត ទុកដាក់​ខ្ពស់​របស់ រាជរដ្ឋាភិបាល ប្រកបដោយ​ចក្ខុវិស័យ​វែងឆ្ងាយ និង​ប្រាកដ និយម  ក្នុង​កិច្ចការពារ និង​ថែរក្សា​វប្បធម៌​ខ្មែរ ប្រព័ន្ធ​ច្បាប់ និង​យុត្តិធម៌​ខ្មែរ​ពី​បរម​បុរាណ​ឱ្យ​ស្ថិត ស្ថេ​រ​ចីរកាល ព្រមទាំង​ផ្តល់​ជា​ពុទ្ធិ​វិភាគទាន​ដ៏​ថ្លៃ​វិសេស​ដល់ ការស្ថាបនា និង​លើកស្ទួយ​នីតិរដ្ឋ តាមរយៈ ការកែទម្រង់ និង​កែលម្អ​ប្រព័ន្ធ​ច្បាប់ ប្រព័ន្ធយុត្តិធម៌ និង​ប្រព័ន្ធ​រដ្ឋបាល​សាធារណៈ ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ ដើម្បី​កំណើន​ការងារ សមធម៌ និង​ប្រសិទ្ធភាព​នៅ​កម្ពុជា​។

លោកបណ្ឌិតក៏បាន​បញ្ជាក់ទៀតថា គិត​មកដល់​ថ្ងៃទី០៩ ឧសភា ម្សិលមិញនេះ ដែលជា​ថ្ងៃ​ផ្សព្វផ្សាយ​ជា​ផ្លូវការ​នូវ​កម្រង​ច្បាប់​ខ្មែរ ពី​បុរាណ បន្ទាប់ពី​ត្រូវបាន​ស្រាវជ្រាវ​ចងក្រង និង​បោះពុម្ពផ្សាយ​ឡើងវិញ តាម​ការសម្រេច​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន នូវ​សៀវភៅ​ច្បាប់​ខ្មែរ​បុរាណ ដែល​ត្រូវ​បោះពុម្ព​ឡើងវិញ​តាម​ព្រះរាជ​ត្រាស់បង្គាប់​របស់​ព្រះបាទ នរោត្តម មាន​អាយុកាល​១២៥​ឆ្នាំ​គត់​។​

 

បណ្ឌិត គាត ឈន់ប្រព័ន្ធច្បាប់កម្ពុជា ទន្ទឹមស្ថាបនាជាបន្តបន្ទាប់ ក៏ទាមទារសិក្សាដកពិសោធន៍ពី បរទេស និង ប្រវត្តិសាស្រ្ត

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Friends

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
  • gplus
banner banner

មតិយោបល់