ក្លៀកខ្មៅជារឿងដែល អាម៉ាស់បំផុត។ វាអាចបណ្តាលមកពី ការកោរ, ប្រើក្រែមជំរុះរោម ដែលមិនមានប្រសិទ្ធភាព, ការបែកញើសច្រើន និងមានកត្តាជាច្រើន ផ្សេងទៀត ។ តែកុំបារម្ភ សូមងាកមក សាកល្បង អនុវត្តន៍រូបមន្តធម្មជាតិ មួយចំនួនដូចខាងក្រោម៖

១. ដំឡូងបារាំង
ចិតដំឡូងបារាំង ស្តើងៗ ហើយដុសទៅលើ ក្លៀករបស់អ្នក ។ អ្នកក៏អាច កិនដំឡូងបារាំង ហើយលាបទឹកវា ទៅលើក្លៀក ។ ទុកចោល ១៥-២០នាទី សឹមលាងជាមួយ ទឹកក្តៅឧណ្ហៗ ។ អ្នកគួរតែ អនុវត្តន៍ ២ ដងក្នុងមួយថ្ងៃ ។

២. ក្រូចឆ្មា
ដុសក្រូចឆ្មា ទៅលើស្បែករបស់អ្នក មួយសន្ទះ ។ ទុកចោល ១០ នាទី សឹមលាងចេញ ។ ប៉ុន្តែអ្នកត្រូវ លាបឡេផ្តល់សំណើម ស្បែក តាមក្រោយ ព្រោះក្រូចឆ្មា ធ្វើអោយស្បែកស្ងួត ។

៣. baking soda
លាយ baking soda ជាមួយទឹក ធ្វើអោយខាប់ ។ ដុសទៅលើ ក្លៀករបស់អ្នក ទុកចោលអោយស្ងួត ទៅតាមដំណើរ ។ ធ្វើវាពីរបី ដងក្នុងមួយថ្ងៃ ។ baking soda ជួយបំបាត់ ក្លិនទៀតផង ។

ជ្រើសរើស វិធីមួយណា ដែលសក្តិសមនឹងអ្នក​ ហើយអនុវត្តន៍ វាជាប្រចាំ ដើម្បីទទួលបាន លទ្ធផលជាទីគាប់ចិត្ត ៕

ផ្តល់សិទ្ធដោយ៖ បែកធ្លាយ

បញ្ចប់បញ្ហាក្លៀកខ្មៅ ជាមួយរូបមន្តធម្មជាតិ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Friends

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
  • gplus
banner banner

មតិយោបល់