បុរសម្នាក់បានដេកដួលប្រកាច់ដាច់ខ្យល់ស្លាប់ក្នុងថ្លុកឈាមក្រហមឆ្អៅយ៉ាងរន្ធត់ ដោយសារស្នាដៃបងស្រីបង្កើតបានប្រើប្រាសកាំបិតច្នៃរបស់ជនរងគ្រោះជា(ប្អូន)ជាអាវុធ ព្រោះតែផ្ទុះអំពើរហឹង្សាមួយនៅក្នុងគ្រួសារ ដោយជម្លួសនេះផ្ដើមរឿងចេញពីសត្វមាន់។ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៩ និង៤៥នាទី ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ ត្រង់ចំណុចខាងក្រោយ (វត្តរលាប) ស្ថិតក្នុងភូមិអូរថ្កូវ សង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីសមត្តកិច្ចស្ថាប័នពាក់ព័ន្ធចុះដល់កន្លែងកើតហេតុបានឲ្យដឹងថា ក្រោយកើតហេតុកម្លាំងស្ថាប័នពាក់ព័ន្ធបានចុះដល់កន្លែង ដើម្បីធ្វើការស្រាវជ្រាវចាប់យកវត្ថុតាងនៅក្នុងហេតុការណ៍នេះ លទ្ធផល ឃើញថាមូលហេតុផ្ដើមចេញពីការទំនាស់រឿងសត្វមាន់ ខណៈដែលជនរងគ្រោះជាអ្នកប្រើប្រាសដោយខុសច្បាប់នូវសារធាតុញៀន និងតែងតែអុកឡុកនៅក្នុងគ្រួសារឥតស្រាកស្រាននាពេលកន្លងមក។

សមត្តកិច្ចបន្តទៀតថានៅថ្ងៃកើតហេតុជនរងគ្រោះ បានមករកចាប់សត្វមាន់ទៅធ្វើម្ហូបក្លែមជាមួយមិត្តភ័ក្រ ខណៈនោះបងស្រី​ (ឃាត់ក) ប្រាប់ថាសត្វមាន់លក់អស់ហើយដើម្បីផ្សំលុយយកទៅបង់បំណុល (អង្កការ) ទើបបង្កជាទំនាស់ទាស់ទែងគ្នាតឹងសរសៃក៍ឈានដល់ផ្ទុះហឹង្សាបែបនេះ ឃាតកដៃដល់ជា(បងស្រីបង្កើត)មានជំងឺ (ស្ត្រី) ប្រចាំកាយ ហើយបានប្រើប្រាសកាំបិតកែច្នៃជារបស់ជនរងគ្រោះជា (ប្អូន) ជាអាវុធ បានកាប់លើប្អូនប្រុសបង្កើតច្រើនកាំបិតបណ្ដាលឲ្យជនរងគ្រោះជាប្អូនស្នាមរបួសចំនួន ១០កន្លែង ធ្វើឲ្យប្រកាច់ដាច់ខ្យល់ស្លាប់ក្នុងថ្លុកឈាមក្រហមឆ្អៅយ៉ាងរន្ធត់។

ប្រភព ដដែល បន្តទៀតថា ជនសង្ស័យជាឃាតកជាបងស្រីបង្កើតនឹងជនរងគ្រោះ សមត្តកិច្ចនគរបាលបានឃាត់ខ្លួនយកទៅអធិការនគរបាលស្រុកនគរបាលក្រុងពោធិ៍សាត់ ដើម្បីបន្តនីតិវិធី។

ដោយជនរងគ្រោះដែលស្លាប់មាន ឈ្មោះ ផាត ជា ភេទប្រុស អាយុ ២៤ឆាំ្ន សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិអូរថ្កូវ សង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់​​ (កន្លែងកើតហេតុ) ។ ចំណែកឃាត់កដែលបានប្រើប្រាសកាំបិតកែច្នៃជាអាវុធត្រូវបានគេស្គាល់ឈ្មោះ ផាត មួយ ភេទស្រី អាយុ ២៩ឆ្នាំ (ចាប់ខ្លួន) សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.សង្កាត់ជាមួយគ្នា ត្រូវជាបងស្រីបង្កើតរបស់ជនរងគ្រោះ៕

News 15-05 002

News 15-05

 

 

 

បងស្រីបង្កើត ប្រើកាំបិតច្នៃប្រហាជីវិតប្អូនប្រុស ស្លាប់ក្នុងថ្លុកឈាម រឿងរកចាប់មាន់ធ្វើម្ហូបក្លែម

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

phearum

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
banner

មតិយោបល់