ដើម្បីស្វែងរកសំឡេងឆ្នោតក្នុងការបោះឆ្នោតឃុំ-សង្កាត់នៅឆ្នាំ២០១៧ ខាងមុខ នេះគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គ ប ម) ដែលកើតចេញពីបណ្តុំមន្រ្តីអង្គការសង្គមស៊ីវិល បានដាក់ចេញគោលនយោ  បាយអភិវឌ្ឍន៍មូលដ្ឋានសំខាន់ៗចំនួន ១៦ចំណុចរបស់ខ្លួនផងដែរ។

សូមបញ្ជាក់ថា គណបក្ស គ ប ម ត្រូវបានបង្កើតឡើងកាលពីខែសីហា ឆ្នាំ២០១៥ ក្រោមបាវចនា « សាមគ្គីភាព យុត្តិធម៌  អហិង្សា»។

ជាមួយនិងការ ដាក់ចេញគោលនយោ  បាយអភិវឌ្ឍន៍មូលដ្ឋានសំខាន់ៗចំនួន ១៦ចំណុចរបស់ខ្លួន បើយោងតាមគេហទំព័រ របស់គណបក្ស គ ប ម បានឲ្យដឹងថា ខ្លួននឹងជ្រើសរើសប្រជាពលរដ្ឋ ដែលមានចំណាប់អារម្មណ៍យ៉ាងតិច ១០.០០០នាក់ មកពី២០០ឃុំ/សង្កាត់ ដើម្បីធ្វើការអប់រំ បណ្តុះបណ្តាលអំពីប្រជាធិបតេយ្យមូលដ្ឋាន និងគោលនយោបាយ គ ប ម។   គ ប ម រំពឹងថា នឹងមានសមាជិកជំហរជាង ១.៥០០នាក់ មកពី១០០ឃុំ/សង្កាត់ ចូលរួមប្រកួតក្នុងការបោះឆ្នោតឃុំ/សង្កាត់ នៅឆ្នាំ ២០១៧។

បក្សប្រជាធិបតេយ្យមូលដ្ឋានជ្រើសរើសពលរដ្ឋ១ម៉ឺននាក់បណ្តុះបណ្តាលពី គោលនយោបាយរបស់ខ្លួន

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់