គណបក្សសង្គ្រោះជាតិ បានអំពាវនាវសាជាថ្មី ទៅកាន់ក្រុមដឹកនាំ សកម្មជន និងអ្នកគាំទ្រណបក្សសង្គ្រោះជាតិទាំងអស់ ត្រូវរក្សានូវភាពថ្លៃថ្នូរ សីលធម៌ខ្ពស់ ដោយមិនជេរប្រមាថ មិនប្រើរូបភាពប្រមាថ ក្នុងការបញ្ចេញមតិយោបល់ ឬការរិះគន់តាមប្រព័ន្ធផ្សព្វផ្សាយនានា។ ការឈប់រិះគន់ ជេរ ដូច្នេះ ត្រូវបានគណបក្សសង្គ្រោះជាតិ អះអាងថា ដើម្បីស្វែងរកនូវការផ្សះផ្សាជាតិនិងឯកភាពជាតិ។

សេចក្តីអំពាវនាវរបស់គណបក្សសង្គ្រោះជាតិចុះថ្ងៃទី១៣ខែមករា បានឲ្យដឹងថា គណបក្សសង្គ្រោះជាតិ កន្លងមកបានសង្កេតឃើញថា បច្ចុប្បន្ននេះ ការបញ្ចេញមតិយោបល់ ឬការរិះគន់តាមប្រព័ន្ធផ្សព្វផ្សាយខ្លះ មានលក្ខណៈអសីលធម៌ អសុរោះ ជេរប្រមាថ ប្រើរូបភាពប្រមាថ ដែលនាំឲ្យសង្គមខ្មែរយើង មានការបែកបាក់កាន់តែខ្លាំង ហើយធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរនូវភាពថ្លៃថ្នូរបាត់បង់កិត្យានុភាពជាតិដែលខ្មែរធ្លាប់តែមានតាំងពីយូរលង់មកហើយ។

គណបក្សសង្គ្រោះជាតិ អំពាវនាវសាជាថ្មី ទៅកាន់ក្រុមដឹកនាំ សកម្មជន និងអ្នកគាំទ្រណបក្សសង្គ្រោះជាតិទាំងអស់ ត្រូវរក្សានូវភាពថ្លៃថ្នូរ សីលធម៌ខ្ពស់ ដោយមិនជេរប្រមាថ មិនប្រើរូបភាពប្រមាថ ក្នុងការបញ្ចេញមតិយោបល់ ឬការរិះគន់តាមប្រព័ន្ធផ្សព្វផ្សាយនានា។ ការឈប់រិះគន់ ជេរប្រមាថ ដូច្នេះ ត្រូវបានគណបក្សសង្គ្រោះជាតិ អះអាងថា ដើម្បីស្វែងរកនូវការផ្សះផ្សាជាតិនិងឯកភាពជាតិ។

ក្រៅពីអំពាវនាវបែបនេះគណបក្សសង្គ្រោះជាតិក៏បាន រំឮកដល់ថ្នាក់ដឹកនាំ សកម្មជន និងអ្នកគាំទ្ររបស់ខ្លួនថា គុណតម្លៃដែលបានកំណត់ដោយគណបក្សសង្គ្រោះជាតិ គឺការលើកស្ទួយ គោរព និងការពារសេចក្តីថ្លៃថ្នូររបស់មនុស្ស។ គោលដៅ ដែលចង់បាន គឺរក្សាសន្តិភាព រក្សាស្ថិរភាពនយោបាយ ដែលជាមូលដ្ឋានគ្រឹះក្នុងការស្វែងរកការផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ ឯកភាពជាតិ ដើម្បីអភិវឌ្ឍមាតុភូមិកម្ពុជា។ គោលការណ៍ដែលប្រកាន់ខ្ជាប់ឥតងាករេរបស់គណបក្សសង្គ្រោះជាតិ រួមមាន សន្តិវិធី អហិង្សា សីលធម៌ សុជីវធម៌ គុណធម៌ ខ្មែរតែមួយ មិនគុំកួនសងសឹកមិនយកខ្មែរណាជាសត្រូវ។
CNRP

បក្សប្រឆាំងប្រាប់សកម្មជនរបស់ខ្លួន មិនឲ្យជេរប្រមាថតាមប្រព័ន្ធផ្សព្វផ្សាយដើម្បីការផ្សះផ្សារជាតិ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Meng Ly

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner banner

មតិយោបល់